ក្រសួងធនធានទឹក និងវិទ្យាស្ថានស្រោចស្រព និងប្រព័ន្ធរំដោះទឹករបស់ជប៉ុនបើកសិក្ខាសាលា បញ្ជ្រាបពីរបៀបធ្វើស្រែតាមបច្ចេកវិទ្យាទំនើប

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុ និយមជាមួយវិទ្យាស្ថានស្រោចស្រព និង ប្រព័ន្ធរំដោះទឹក នៃប្រទេសជប៉ុន កាលពី ព្រឹកថ្ងៃទី១៦ កុម្ភៈនេះ នៅឯសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ បានផ្ដើមបើកសិក្ខា សាលាមួយ ដែលមានរយៈពេលមួយថ្ងៃ ដើម្បីរួមគ្នាបញ្ជ្រាបការយល់ដឹងដល់កសិករខ្មែរពីរបៀបធ្វើស្រែតាមបច្ចេកវិទ្យាទំនើប ។

លោក ពេជ្រ វាសនា អគ្គលេខាធិការរង អាជ្ញាធរទន្លេសាបនិងជាអគ្គនាយករងកិច្ច ការរដ្ឋបាលនៃក្រសួងធនធានទឹក និងឧតុ និយមបានឲ្យដឹងថា ផ្ទៃដីស្រែយ៉ាងហោច ណាស់១៤០ហិកតា នៅតំបន់កំពីងពួយ ក្នុងខេត្តបាត់ដំបង គឺជាតំបន់យុទ្ធសាស្ត្រ សម្រាប់គម្រោងកែលម្អវិស័យកសិកម្ម ដើម្បីចែកចាយទាំងព័ត៌មាន និងបទ ពិសោធន៍ទៅកាន់ខេត្តផ្សេងៗទៀត ។

លោកបន្តថា បច្ចុប្បន្ន វិស័យកសិកម្ម ត្រូវបានប្រែក្លាយជាវិស័យផ្សេងៗទៀត ដូចជាឧស្សាហកម្ម និងទេសចរណ៍ជាដើម, ហើយកម្លាំងស្នូលសម្រាប់វិស័យនេះភាគ ច្រើនក៏បានទៅបម្រើការងារក្នុងវិស័យ ឧស្សាហកម្មផងដែរ, ដែលចាំបាច់ទាមទារឲ្យមានការពិនិត្យឡើងវិញលើវិស័យកសិកម្ម ប៉ុន្តែជាកសិកម្មតាមបែបទំនើប ។

បើតាមលោក ពេជ្រ វាសនាបានឲ្យដឹង ថា កសិកម្មតាមបែបទំនើបនេះ គឺមានរាប់បញ្ចូលទាំងរបៀបប្រើគ្រឿងយន្តកសិកម្ម និងប្រព័ន្ធ ធារាសាស្ត្រផងដែរ ដែលចាប់ បាច់ត្រូវទម្លាយភ្លឺស្រែតាមលក្ខណៈបុរាណ របស់ខ្មែរដើម្បីងាយស្រួលក្នុងការភ្ជួររាស់ ដោយម៉ាស៊ីនកសិកម្មទំនើប ។

លោកបានបញ្ជាក់ថា ដោយចេញពីតំបន់កំពីងពួយក្នុងខេត្តបាត់ដំបងគម្រោងនេះនឹងចាប់ផ្ដើមអនុវត្តជាដំណាក់កាលៗ ទៅកាន់ខេត្តផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា ៕ ហេង សូរិយា

...

16790694_791542054330833_858041974_n 16805393_791542177664154_1341299082_o

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print