ខេត្តកំពង់ស្ពឺ៖ រថយន្តកុងតឺន័របើកលឿន បុករថយន្តដែលបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្ស២នាក់បានរងរបួសស្រាល ដែលម្នាក់គេស្គាល់ថា ជាលោក សាន្ត ប៊ុន ធឿន ជាអ្នកកាសែត ខណៈត្រឡប់មកពីខេត្តព្រះសីហនុវិញ។
អ្នកបើករថយន្តកុងតឺន័រសង្ស័យអ្នកបើកបរងងុយដេកទើបរេចង្កូតបុកបណ្តាលអោយរងរបួសភាគីម្ខាងទៀត ក្រោយកើតហេតុអ្នកបើករថយន្តកុងតឺន័ររត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នំា២០១៧ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៨៦ទៅ៨៧ ស្ថិតក្នុងភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អនុសេនីយ៍ឯកប្រាក់ ប៊ុន ឡៃ នាយប៉ុស្តិ៍នគរបាលឃុំត្រែងត្រយឹង បានរាយការណ៍ថា មនុស្ស២នាក់ដែលរងរបួសមានឈ្មោះ ទុយ សុភក្ត្រា ភេទប្រុស អាយុ២៧ឆ្នំា និងទី២ឈ្មោះ សាន្ត ប៊ុនធឿន អាយុ៤៤ឆ្នំា ជិះរថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2D-8604 ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តសណ្តោងកុងតឺន័រ ម៉ាកហ៊ីណូ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ3A-3084 បើកបញ្ច្រាសបុកបណ្តាលអោយរងរបួស។
ក្រោយកើតហេតុអ្នកបើកបររថយន្តកុងតឺន័រចតរថយន្តចោលរត់គេចបាត់ នគរបាលមូលដ្ឋានចុះវាស់វែងនំាយកមករក្សាទុករង់ចំាដោះស្រាយពេលក្រោយ ៕ សេនាស័ក្តិ