ភ្នំពេញ ៖ យ៉ាងហោចណាស់ក៍មានបុរស២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអាធមខណៈកំពង់តែធ្វើដំណើរតាមផ្លូវហើយក៍ត្រូវរថយន្តមិនចាំម៉ាកបើកមកពីក្រោយក្នុងល្បឿនលឿនបុកពេញទំហឹងបណ្តាលអោយខ្ទាត់រណូករណែលពេញផ្លូវស្លាប់ភ្លាមៗហើយរថយន្តបង្ករបានបើករត់បាត់។
គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធតនេះបានកើតឡើងកាលពីវេលាម៉ោង ១និង៥៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១៧ ខែកុម្ភះ ឆ្នាំ២០១៧នៅចំណុចស្តុបផ្សារដីហ៊ុយ ផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះទី១ត្រូវបានគេស្គាល់ឈ្មោះ ស៊ុំ សោភ័ណ្ឌ ភេទប្រុសអាយុជាង ៣០ឆ្នាំ មុខរបរសន្តិសុខ បុរីពិភពថ្មី មានស្រុកកំណើតនៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ជិះម៉ូតូ១គ្រឿងម៉ាកស្មាស់វី ពណ៍ខ្មៅពាក់ស្លាកលេខកណ្តាល 1N-8594 ជនរងគ្រោះទីដែលជិះកង់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
បើតាមសាក្សីពីកន្លែងកើតហេតុ បានឲដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំងពីនាក់ដោយម្នាក់ជិះកង់និងម្នាក់ទៀតជិះម៉ូតូ ក្នុងទិសដៅស្របគ្នាតាមបណ្តោយផ្លូវ ភ្នំពេញហាណូយក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចស្តុបកន្លែងកើតហេតុ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរក្នុងល្បឿនលឿន មកបុកពីក្រោយហើយក៍បុកជនរងគ្រោះពេញទំហឹងខ្ទាត ចង្ងាយជាង៣០ម៉ែត្រ បណ្តាលអោយជនរងគ្រោះទាំង២នាក់ស្លាប់ភ្លាមៗតែម្តង។ ចំណែករថយន្តបង្កររងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងររួចបើករត់សំដៅឆ្ពោះទៅផ្លូវសហព័ន្ធរ៉ុស្សីបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះទៅពិនិត្យកន្លែងកើតហេតុ បានធ្វើឯកសារ យកសពទៅរក្សាទុកនៅវត្តតាំងកសាងខាងត្បូងរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ តុង សីហា