ភ្នំពេញ៖ កីឡាការិនីកម្ពុជា ហូ ស្រីណុច និងកីឡាការិនី NAKAYAMA មកពីជប៉ុនត្រូវបានជ្រុះចេញពីការប្រកួតកីឡាវាយកូនបាល់អន្តរជាតិយុវជនអាយុក្រោម១៨ឆ្នាំ (ITF Junior 18) សប្តាហ៍ទី១ត្រឹមវគ្គ៨ក្រុមចុងក្រោយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ។
កីឡាការិនី ហូ ស្រីណុច បើទោះបីបាត់បង់ឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាវាយកូនបាល់អន្តរជាតិយុវជនយុវនារី អាយុក្រោម១៨ឆ្នាំ (ITF Junior ) ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក៏ដោយ ។ ប៉ុន្តែកីឡាការិនីរូបនេះបាន ទទួលគុណផលមួយល្អប្រសើរ គឺបានជាប់ ចំណាត់ថ្នាក់នៅក្នុងតារាងសហព័ន្ធវាយ កូនបាល់អន្តរជាតិ ។ ហូ ស្រីណុច បានធ្លាក់ជាលើកទី២ហើយក្នុងការចូលរួមប្រកួត ព្រឹត្តិការណ៍កីឡាវាយកូនបាល់អន្តរជាតិយុវជនអាយុក្រោម១៨ឆ្នាំគឺលើកទី១នៅខែតុលា ឆ្នាំ២០១៦ ប្រកួតវិញ្ញាសាឯកត្តជន និងវាយគូរជាមួយកីឡាការិនីហួរ ស្រីពៅ និងលើកទី២នេះប្រកួតលើវិញ្ញាសាឯកត្តជន និងវាយគូចាប់ជាមួយកីឡាការិនីមក ពីជប៉ុន NAKAYAMA ។
គួរបញ្ជាក់ថា កីឡាករកីឡាការិនីមក ចូលរួមប្រកួតរយៈពេល២សប្តាហ៍នេះ មាន១៩ប្រទេសគឺ តៃប៉ិ, ហុងកុង, ជប៉ុន, ម៉ាឡេស៊ី, ប៉ាគីស្ថាន, ថៃ, ឥណ្ឌា, ហ្វុីលីពីន, កូរ៉េ, ឥណ្ឌូនេស៊ី, ប្រទេសអូស្ត្រាលី, សិង្ហបុរី, សហរដ្ឋអាមេរិក, វៀតណាម, ចក្រភព អង់គ្លេស, រុស្ស៊ី, វេណេហ្សុ៊យអេឡា និង ម៉ាកាវ។ ដោយឡែកកម្ពុជាបានដាក់កីឡាករកីឡាការិនី១០នាក់ក្នុងនោះជម្រើសជាតិ៧នាក់ ដូចជាកីឡាករ ឈាង វណ្ណាសិទ្ធ, ទេព ទីម៉ូធី, ឃ្លាំង ពន្លក, សែន សូផុន, ឡេង សារិនរាជ្យ, កីឡាការិនី ហួរ ស្រីពៅ និងហូ ស្រីណុច ៕ សារីម











