ខេត្តពោធិ៍សាត់៖ ស្រី្តម្នាក់ត្រូវបានគេ សង្ស័យថាប្តីជាអ្នកសម្លាប់រួចហែកសំពត់ របស់នាងចងកព្យួរជាប់នឹងជញ្ជាំងរួចគេចខ្លួនបាត់ដោយសង្ស័យថា មិនចុះដំណេក និងរឿងប្រចណ្ឌ ។
ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រលប់ថៃ្ងទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅភូមិបួស្រងែ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
តាមមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹង ថា ស្រ្តីរងគ្រោះដែលគេសង្ស័យប្តីសម្លាប់ ឈ្មោះ ណាង ម៉ារី អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។ រីឯជនសង្ស័យជាប្តីឈ្មោះ គង់ ជីវ អាយុ២៩ឆ្នាំ ហើយបើតាមអ្នកស្រុក បានប្រាប់ឲ្យដឹងថា ស្រ្តីរងគ្រោះនិងជនដៃ ដល់បានរៀបការនឹងគ្នាកាលពីថៃ្ងទី១៩ ខែ មករា ឆ្នាំ២០១៧នាពេលថ្មីៗកន្លងទៅ។
បើតាមអ្នករស់នៅក្បែរខាងស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនពេលមានហេតុការណ៍ នេះកើតឡើងគេបានឮសំឡេងប្តីប្រពន្ធ ទើបរៀបការថ្មីថ្មោងមួយគូនេះឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយក៏ស្ងាត់សំឡេងបានមួយ សន្ទុះឃើញប្តីរត់ចុះពីលើផ្ទះមានបង្វេចទៅជាមួយផង។ ដោយមានការសង្ស័យ អ្នកជិតខាងបានទៅអើតមើលស្រាប់តែ ប្រទះឃើញស្រ្តីរងគ្រោះស្លាប់ដោយមានសារុងរបស់នាងចងកភ្ជាប់ទៅនឹងជញ្ជាំងតែម្តង ។
បើតាមរបាយការណ៍នគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យដែលសង្ស័យ សម្លាប់ប្រពន្ធរួចគេចខ្លួនទៅនោះបានយក ប្រាក់១លានរៀល និងក្រវិលទម្ងន់១ជីផ្តាច់ ពីត្រចៀករបស់ស្រ្តីរងគ្រោះទៅផង។ នៅក្នុងរបាយការណ៍សមត្ថកិច្ចបានសន្និ ដ្ឋាន ថា ករណីស្រ្តីរងគ្រោះជនសង្ស័យប្តីសម្លាប់ នេះបណ្តាលមកពីការមិនត្រូវរ៉ូវគ្នាក្នុងការ រួមភេទឬក៏ផ្តើមចេញពីករណីជនសង្ស័យ ប្រចណ្ឌប្រពន្ធ ។
បើតាមអ្នកភូមិបានឲ្យដឹងដែរថា ស្រ្តី រងគ្រោះនៅមុនពេលកើតហេតុទើបនឹង បានទទួលដំណឹងពីក្រុមហ៊ុនមួយដែលជាប់ ទៅធ្វើការនៅប្រទេសកូរ៉េក្រោយពីសម្ភាសបានប៉ុន្មានថៃ្ង ហើយក៏មានករណីអាក្រក់ នេះកើតឡើងតែម្តង ។
បច្ចុប្បន្នករណីស្រ្តីដែលគេសង្ស័យប្តី សម្លាប់នេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនមកសួរនាំនិងចាត់ការតាមផ្លូវច្បាប់ ៕
បឹុម ពិន















