អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចំានៅម៉ាឡេស៊ីបានប្រកាសថា ទីក្រុងព្យុងយ៉ាងនឹង ច្រានចោលដោយគ្មានហេតុផលនូវលទ្ធផល ត្រួតពិនិត្យសាកសពលោក គីម ជុងណាម បងប្រុសរបស់លោក គីម ជុងអ៊ុន។
សារព័ត៌មាន New Straits Times បានដកស្រង់សម្តីលោក Kang Chol បញ្ជាក់ថា «ម៉ាឡេស៊ី ពេលដំបូងបាន ប្រកាសថាមានពលរដ្ឋកូរ៉េខាងជើងស្លាប់ ដោយឈឺបេះដូងក្នុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ Putrajaya ហើយបានស្នើយើងខ្ញុំបញ្ជាក់អំពីរឿងនេះ»។
លោក Kang chol មានប្រសាសន៍ថា កូរ៉េខាងជើងបានបដិសេសសំណើពិនិត្យ សាកសព ដោយសារតែពលរដ្ឋរូបនេះប្រើប្រាស់លិខិតឆ្លងដែនការបរទេស ហើយ ត្រូវបានទីក្រុងព្យុងយ៉ាងធានា ប៉ុន្តែភាគី ម៉ាឡេស៊ីនៅតែបន្តត្រួតពិនិត្យសាកសព ដដែលដោយគ្មានការអនុញ្ញាតពីរដ្ឋា ភិបាលកូរ៉េខាងជើងឡើយ»។
មន្ត្រីស្ថានទូតកូរ៉េខាងជើងនៅម៉ាឡេស៊ី បានឲ្យដឹងថា លោកបានទៅជួបមន្ត្រី ប៉ូលិសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្នើប្រគល់សាកសពឲ្យភាគី កូរ៉េខាងជើង ប៉ុន្តែម៉ាឡេស៊ីបដិសេធ។ ចំណុចទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលម៉ាឡេស៊ីមានអ្វីលាក់បាំង ដូចជាកំពុងតែត្រូវបានកូរ៉េខាងត្បូងស្នើឲ្យធ្វើអ្វីមួយ។
ភាគីកូរ៉េខាងជើងបានថ្កោលទោស ដល់រដ្ឋាភិបាលម៉ាឡេស៊ី ថាកំពុងតែលើកយកបញ្ហាខាងលើឲ្យជាប់ពាក់ព័ន្ធនឹង នយោបាយដូច្នេះម៉ាឡេស៊ីមិនត្រូវយឺត យ៉ាងប្រគល់សាកសពទៅឲ្យកូរ៉េខាងជើង នោះឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី