ដើម្បីការពារទឹកដីដ៏ធំធេងរបស់ខ្លួនរុស្ស៊ីចាំបាច់ត្រូវតែបន្លាស់ទីអាវុធបានលឿនបំផុត

ចែករំលែក៖

បន្លាស់ទីអាវុធពីតំបន់មួយទៅកាន់ទំបន់ មួយឲ្យបានលឿនបំផុត គឺជាយុទ្ធសាស្ត្រ របស់ប្រទេសដែលមានផ្ទៃដីធំបំផុតលើ ពិភពលោក ដោយនៅពេលដែលតំបន់ណាមួយរងការគំរាមកំហែងអាវុធ និង យោធាត្រូវបញ្ជូនទៅកាន់ទីនោះឲ្យបាន ឆាប់បំផុត ទើបអាចការពារដែនអធិប តេយ្យរបស់ខ្លួនបានយ៉ាងល្អបំផុត។

កន្លងមកចិនក៏បានអនុវត្តការបន្លាស់ទីអាវុធនិងយោធាដោយប្រើប្រាស់រថភ្លើង ទើបអាចទៅដល់គោលដៅទាន់ពេលវេលា។ យុទ្ធសាស្ត្រទាំងនោះក៏ត្រូវរុស្ស៊ីប្រើប្រាស់សម្រាប់ការពារទឹកដីរបស់ខ្លួនផងដែរ។

រុស្ស៊ីទើបតែបានសាកល្បងប្រព័ន្ធមីស៊ីល វាយលុកដែលបំពាក់នៅលើរថភ្លើងដើម្បីទៅវាយប្រហារនៅតាមគោលដៅ នានាដែលស្ថិតនៅឆ្ងាយបានទាន់ពេល វេលា។

ឧត្តមសេនីយ៍ Viktor Esin មេបញ្ជាការកងទ័ពកាំជ្រួចមីស៊ីលបានឲ្យដឹងថា ការ សាកល្បងខាងលើទទួលបានជោគជ័យ ក្នុងការដឹកជញ្ជូនមីស៊ីល និងបាញ់ប្រហារ ទៅកាន់គោលដៅ។

សូមបញ្ជាក់ផងដែរថា ក្បួនរថភ្លើង មីស៊ីល Barguzin នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងកងពលកាំជ្រួចមីស៊ីលរុស្ស៊ីនាឆ្នាំ២០១៨ខាងមុខ។ តាមគម្រោងរថភ្លើងខាង លើនឹងបម្រើនៅក្នុងជួរកងទ័ពរហូតដល់ឆ្នាំ២០៤០។

រថភ្លើង Barguzin បំពាក់កាំជ្រួចមីស៊ីល ឆ្លងទ្វីប RS-24 Yars ដ៏ទំនើប ហើយពេលវេលាដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការគឺនៅចុងឆ្នាំ២០១៨ឬដើមឆ្នាំ២០១៩។

ប្រព័ន្ធរថភ្លើងមីស៊ីលបានដាក់ឲ្យប្រើប្រាស់កាលពីជំនាន់សហភាពសូវៀត ប៉ុន្តែត្រូវបានផ្អាកទៅវិញនៅឆ្នាំ២០០៥។ ការដាក់ឲ្យប្រើប្រាស់នាពេលខាងមុខចំពេលដែលរុស្ស៊ីកំពុងតែបង្កើនយុទ្ធសាស្ត្រទប់ ទល់នឹងប្រទេសលោកខាងលិចក្នុងនោះមានណាតូជាដើម។

រយៈពេលចុងក្រោយនេះរុស្ស៊ីបាន បង្កើនអាវុធនៅតាមព្រំដែនជាប់ប្រទេស តំបន់អឺរ៉ុប ពិសេសគឺប្រទេសជាសមាជិក ណាតូក្រោយពេលដែលអាមេរិកបាន ដាក់អាវុធការពារជាច្រើននៅជាប់ព្រំដែន រុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះណាតូបានធ្វើសមយុទ្ធជាបន្តបន្ទាប់នៅតាមព្រំដែនរុស្ស៊ី ដែលជាហេតុធ្វើឲ្យរុស្ស៊ីត្រូវតែបង្កើនអាវុធការពារឲ្យបានល្អប្រសើរបំផុត។

កន្លងមកថ្មីៗកម្លាំងទាហានណាតូ ប្រមាណ៥ពាន់នាក់បានចាប់ផ្តើមធ្វើសមយុទ្ធមានឈ្មោះថា Iron Wolf ឆ្នាំ២០១៦ ជាប់ព្រំដែនប្រទេសរុស្ស៊ី។ នៅក្នុងដំណាក់ កាលដំបូងនៃការធ្វើសមយុទ្ធដោយមានការចូលរួមពីម្ចាស់ផ្ទះប្រទេសឡាតវៀ និង កម្លាំងទាហានការពារអាមេរិក និងប៉ូឡូញ។ ចំណែកទាហានអាល្លឺម៉ង់ ដាណឺម៉ាក បារាំង និងលុចហ្សំបួរនឹងចូលរួមដំណាក់កាលទីពីរដែលចាប់ផ្តើមនៅថ្ងៃទី១២ ខែ មិថុនា។

នេះជាលើកទីមួយដែលសមយុទ្ធ Iron Wolf2016 មានកម្លាំងទាហានចូលរួមច្រើន ក៏ដូចជាសព្វាវុធទំនើបៗ។ រយៈពេលចុងក្រោយនេះណាតូតែងតែចូលរួមធ្វើសម យុទ្ធជាបន្តបន្ទាប់នៅតាមព្រំដែនប្រទេស រុស្ស៊ីដែលជាសកម្មភាពធ្វើឲ្យរុស្ស៊ីព្រួយ បារម្ភយ៉ាងខ្លាំង។

ប្រទេសតំបន់សមុទ្របាល់ទិកដែល បានចូលជាសមាជិកណាតូដូចជា Estonia, Latvia និង Lithuania បានស្នើដល់ សម្ពន្ធមិត្តយោធាណាតូដាក់ពង្រាយកម្លាំងយោធានៅក្នុងប្រទេសរបស់ខ្លួនដោយ ប្រទេសទាំងនោះព្រួយបារម្ភពីការគំរាម កំហែងពីប្រទេសរុស្ស៊ី។

នៅពេលនេះបើទោះបីទំនាក់ទំនងរវាង រុស្ស៊ីនឹងអាមេរិកមានសញ្ញាល្អប្រសើរឡើង ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោត ប៉ុន្តែលោកអូបាម៉ាបានក្រើនរំលឹកដល់លោក ដូណាល់ ត្រាំ ថា ការចងសម្ពន្ធភាពជាមួយ រុស្ស៊ីត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច និងត្រូវតែត្រៀមលក្ខណៈប្រឈមមុខគ្រប់ពេល។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា មានប្រសាសន៍ នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ ប្រធា នាធិបតី អូបាម៉ា បានបញ្ជាក់ថា លោក សង្ឃឹមថា លោក ដូណាល់ ត្រាំ មិនធ្វេសប្រហែសនៅក្នុងការបង្កើនទំនាក់ទំនង ជាមួយរុស្ស៊ីដោយពឹងផ្អែកទៅលើផល ប្រយោជន៍រួម។

លោក អូបាម៉ា សង្ឃឹមថា ប្រធានាធិបតី ទើបតែជាប់ឆ្នោតលោក ដូណាល់ ត្រាំ នឹងត្រៀមលក្ខណៈប្រឈមជាមួយរុស្ស៊ី ប្រសិនបើរុស្ស៊ីដើរផ្ទុយពីតម្លៃរបស់អាមេរិក និងច្បាប់អន្តរជាតិ។ លោក អូបាម៉ា បានបញ្ជាក់ដូចខាងលើនៅពេលដែលលោកបានបំពេញទស្សនកិច្ចទៅកាន់ ប្រទេសអាល្លឺម៉ង់ ហើយជួបពិភាក្សាជា មួយអធិការបតី អេនហ្គេឡា មែរគែល ក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់លោកទៅកាន់អឺរ៉ុបក្នុងតំណែងជាប្រធានាធិបតី។

យោងតាមក្រុមជំនាញបញ្ជាក់ថា ទស្សនកិច្ចរបស់លោក អូបាម៉ា នៅអឺរ៉ុប ប្រហែលជាដើម្បីអះអាងប្រាប់អឺរ៉ុបថា អាមេរិកនៅតែជាមិត្តស្មោះត្រង់របស់អឺរ៉ុប បើទោះជាស្ថានភាពបោះឆ្នោតប្រធានា ធិបតីអាមេរិកបានជួបភាពលំបាកតានតឹងក៏ដោយ។ គួរបញ្ជាក់ថា លោក អូបាម៉ា ជា អ្នកគាំទ្រសហភាពអឺរ៉ុបពេញទី ហើយ លោកមិនពេញចិត្តនឹងអង់គ្លេសប៉ុន្មានទេ ដែលបានសម្រេចចិត្តដើរចេញពីអឺរ៉ុបនោះ។

អឺរ៉ុបមិនសប្បាយចិត្តប៉ុន្មានឡើយ ដែលលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជា ប្រធានាធិបតីអាមេរិក។ អឺរ៉ុបបារម្ភថា លោក ត្រាំ អាចបង្កការប៉ះពាល់ដល់ដំណើរ ការអង្គការអូតង់។ លោក ត្រាំ ធ្លាប់និយាយ មុនពេលលោកជាប់ឆ្នោតថា បើប្រទេស អឺរ៉ុបណាមួយរងការគំរាមពីរុស្ស៊ី តែប្រទេស នោះមិនបង់វិភាគទានឲ្យបានសមស្របក្នុងនាមជាសមាជិកអូតង់ទេនោះលោកនឹង មិនឲ្យអាមេរិកជួយប្រទេសនោះទេ៕

train (2) train (1) train (3)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print