ក្រោយមានអ្នកស្លាប់ចិនបង្កើនការការពារការឆ្លងរាលដាលនៃវីរុស H7N9

ចែករំលែក៖

ជម្ងឺគ្រុនផ្តាសាយបក្សីបានឆ្លងរាល ដាលនៅក្នុងប្រទេសចិន ពេលនេះបានឆ្លង ទៅកាន់មនុស្ស បណ្តាលឲ្យមានអ្នកស្លាប់បង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំ។

គណៈកម្មាធិការផែនការគ្រួសារ និង សុខភាពជាតិ បានបង្វឹកដល់ភ្នាក់ងារសុខភាពឲ្យធ្វើការស្កេនរកអ្នកដែលមានឆ្លង វីរុសផ្តាសាយបក្សី ដើម្បីកំណត់នូវរោគ សញ្ញាជាក់លាក់ និងព្យាបាលឲ្យបានទាន់ ពេលវេលា។ ស្ត្រីមានកូន៣នាក់នៅភាគពាយព្យប្រទេសក្នុងខេត្ត Yunnan ជាស្ត្រី រងគ្រោះចុងក្រោយដោយសារឆ្លងជំងឺផ្តាសាយបក្សី H7N9។ ស្ត្រីរងគ្រោះដែល មានអាយុ២៣ឆ្នាំ ត្រូវបានបញ្ជូនមកកាន់ មន្ទីរពេទ្យ រួចបាត់បង់ជីវិតកាលពីយប់ថ្ងៃ អង្គារ បន្ទាប់ពី១សប្តាហ៍កន្លងមក កូនស្រី របស់នាងក៏បានស្លាប់ដោយឆ្លងវីរុសនេះ ដូចគ្នា។

គ្រួសារមួយនេះមកពីខេត្ត Jiangxi ដោយពួកគេបានប៉ះពាល់សត្វបក្សីឈឺ កាលពីអំឡុងពេលឈប់សម្រាក កាលពីថ្ងៃ ទី២១ ខែមករាកន្លងទៅ។

មានសេចក្តីរាយការណ៍មួយស្រដៀងគ្នាដែលបានកើតឡើងនៅក្នុងប្រទេស គិតចាប់ពីខែមករា មានអ្នកឆ្លងវីរុសនៃជំងឺផ្តាសាយបក្សីយ៉ាងតិចបំផុត២៦៩ករណី នៅក្នុងប្រទេសចិន ក្នុងនោះមានអ្នកស្លាប់ ចំនួន៨៧នាក់ អ្នកស្លាប់ភាគច្រើនមកពី តំបន់ត្រីកោណទន្លេយ៉ាងសេ និងទន្លេ ភៀល។

ផ្អែកលើស្ថានភាពយ៉ាងដូច្នេះ ក្រុម អាជ្ញាធរចិនបានព្យាយាមទប់ស្កាត់ ដោយ រឹតបន្តឹងនូវវិធានការ និងចុះត្រួតពិនិត្យ យ៉ាងយកចិត្តដាក់បំផុត៕

H7N9 (1) H7N9 (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print