ល្ងីល្ងើ៖ ទុកមាត់ស៊ីមាន់!

ចែករំលែក៖

នៅវង់ផឹកស៊ីមួយសម្បូរដោយអ្នកព្រោកប្រាជ្ញកំពុងនាំគ្នានិយាយពីចរិតមនុស្ស មួយចំនួនក្នុងសង្គមខ្មែរយើងដែលចូលចិត្តរពឹសមាត់និយាយដើមគេ ឬនិយាយគ្មាន មូលដ្ឋានច្បាស់លាស់ គ្មានបានប្រយោជន៍បានត្រឹមមានទោសធ្លាក់មកលើខ្លួនឯង ប្រៀបបីដូចត្រីកំភ្លាញស្លាប់ព្រោះមាត់ ។

មិនដឹងជារឿងឆាកកំប្លែងឬជារឿងលេងសើចនោះទេនៅពេលកំពុងផឹកស៊ីពួក គាត់បានជជែកអំពីរឿងនេះ ហើយពេលនោះនាយជាលបានទៅដល់នឹងគេដែរត្រូវ បានពួកគាត់ពិន័យស្រាថ្នាំមួយកែវ ព្រោះមកយឺតជាងគេដែលការផឹកស៊ីនេះធ្វើឡើងក្នុងផ្ទះពូខ្នុយ ។

ពូម្នាក់សួរខ្ញុំថា មើលក្មួយ! ពូជាអ្នកមិនបានរៀនជ្រៅជ្រះដូចគេទេតែពូឆ្ងល់ថា ហេតុអ្វីបានជាអ្នកខ្លះនិយាយថា ដីខ្មែរយើងចេះតែខើចទៅៗដោយសារប្រទេសជិតខាងឈ្លានពាន?

សំណួរនេះធ្វើឲ្យខ្ញុំគាំងចម្លើយតែបានលោកពូម្នាក់ឆ្លើយកាត់ថា អត់ប្រយោជន៍ និយាយធ្វើអី? ទុកមាត់ស៊ីមាន់ឆ្ងាញ់ជាង។

មិនទាន់ចប់សម្តីផងពូម្ចាស់សំណួរបន្ថែមទៀតថា ម្សិលមិញនេះលោក គឹម សុខ អ្នកវិភាគនយោបាយស្អីគេនោះហេតុអីប៉ូលិសចាប់ដាក់គុក? ខ្ញុំមិនឆ្លើយតែលោកពូ ដដែលឆ្លើយកាត់ថានិយាយអត់ប្រយោជន៍ ទុកមាត់ស៊ីមាន់ឆ្ងាញ់ជាង។

ចប់សំណួរទី២ លោកពូបន្ថែមសំណួរទី៣ ហេតុអីអាខ្នុយពីមុនក្រសោះ ឥឡូវវា មានលុយដល់ទិញម៉ូតូ ឡាន និងប៉ាវឲ្យយើងផឹកក្នុងថ្ងៃនេះ? អញសង្ស័យវាជួញ គ្រឿងញៀនទេដឹង? មិនទាន់បានឆ្លើយសំណួរនេះផងលោកពូឈ្មោះខ្នុយលើកមាន់ស្ងោរក្តៅហុយៗចេញពីផ្ទះមកទទួលភ្ញៀវហើយពេលឮសំណួរអត់សមហេតុផល ដូច្នេះពូខ្នុយដាក់មាន់ចុះស្ទុះទៅដាល់ម្ចាស់សំណួរមួយដៃចំកញ្ចប់មាត់បែកឈាម ខ្ចាយធ្វើឲ្យបរិយាកាសនាពេលនេះសប្បាយក្លាយមុខស្ងួតគ្រប់ៗគ្នា។ បានឱកាសល្អលោកពូជាអ្នកទទួលចម្លើយបានបន្ទរពីក្រោយថែមទៀតថា មិនជឿអញ! អញថាទុកមាត់ស៊ីមាន់មិនជឿទេឥឡូវឃើញទេបាក់ធ្មេញ អស់៣ហើយបានអីស៊ីមាន់អាខ្នុយ សម្រាំងសុទ្ធមេមាន់ក្រាបចំហុយឲ្យស៊ីសោះហ្នឹង?

ឃើញបរិយាកាសបែបមិនល្អខ្ញុំលើកដៃសំពះលាលោកពូខ្នុយទៅផ្ទះមុនហើយចេះតែគិតថា លោកពូម្នាក់ហ្នឹងនិយាយមិនខុសមែនបើទុកមាត់ស៊ីមាន់ច្បាស់ជាលោកពូរងគ្រោះមិនបាក់ធ្មេញខានស៊ីមេមាន់ក្រាបទេ ៕ នាយជាល

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print