ប្រទះឃើញនារីម្នាក់ស្លាប់អណ្តែតទឹកក្នុងបឹងឈូកខាងជើងផ្សារទួលពង្រ សង្ស័យអំពើឃាតកម្ម

ចែករំលែក៖

ភ្នំពេញ៖ សពនារីម្នាក់ត្រូវបានគប្រទះឃើញស្លាប់អណ្តែតទឹកក្នុងបឹងឈូកខណៈមានបុរសម្នាក់ទៅប៉េះក្រអៅឈូក កាលពីវេលាម៉ៅង៨និង៤០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចបឹងឈូក ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះប៊ុត សុខលៀង ហៅស្រីមុំ អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមសាក្សីពីបុរសម្នាក់ឈ្មោះអ៊ី ផល្លា អាយុ៥៦ឆ្នាំ មុខរបដើរប៉េះឈូកនិងត្រគួនលក់បានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង៨ជាងរូបគាត់បានដើរមកប៉េះក្រអៅឈូកដើម្បីយកទៅលក់ខណៈកំពុងតែដើរប៉េះក៏ប្រទះឃើញដៃនារីរងគ្រោះស្លាប់អណ្តែតទឹកបាត់ទៅហើយទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។

បើតាមសម្ដីនារីម្នាក់ឈ្មោះអូន ចិន្ដា អាយុ២៤ ឆ្នាំ មុខរបកម្មការិនីរោងចក្រ ដែលធ្លាប់ជាមិត្តភក្តនិងគ្នាបានឲ្យដឹងថា រូបនាងនិងនារីរងគ្រោះបានជួបគ្នាជាលើកចុងក្រោយនៅយប់ថ្ងៃអង្គារ ក្នុងក្លឹបមីតណាយ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយមកក៏បាត់រហូត។ លុះព្រឹកថ្ងៃកើតហេតុទើបមានគេឆោឡោរោមមើលថាមានគេប្រទះឃើញស្លាប់នៅក្នុងបឹងឈូកទើបទៅមើល។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពនារីរងគ្រោះស្លាប់ដោយសារមានឃាតកច្របាច់កសម្លាប់ហើយយកទៅទម្លាក់ចោលក្នុងបឹងឈូក។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានយកសពទៅតម្កល់ទុកនៅវត្តអង្គតាមិញរងចាំស្វែងរកក្នុងគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ

...

IMG_5647 IMG_5648 IMG_5649

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print