ជនសង្ស័យចំនួន៥នាក់ បញ្ជូនទៅសាលាដំបូងខេត្តនារសៀលថ្ងៃទី១៩ ខែកុម្ភៈ ពីបទចោរកម្ម

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះធ្វើការបង្ក្រាបជាបន្ទាន់ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋនៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៧ វេលាម៉ោង ២១ និង ៣០នាទី មានករណីចោរកម្ម(គាស់ ទម្លាយផ្ទះ) មួយបានកើតឡើង ដែលបង្កឡើងដោយជនសង្ស័យចំនួនមួយក្រុម ។
លោកវរៈសេនីយ៍ទោ ស៊ុត សំអុន នាយការិយាល័យព្រហ្មទណ្ឌកម្រឹតស្រាលបានឲ្យដឹងថាដោយមានការបញ្ជាផ្ទាល់ពីឯឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគបាលខេត្តព្រះសីហនុ ក្នុងស្រាវជ្រាវសើបអង្កេតរហូតធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ម៉េង ឈាង ហៅ វ៉ាង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងស្រាវជ្រាវ ស៊ើបសួរបន្ត និងចម្លើយសារភាពរបសជនសង្ស័យខាងលើ បានឲ្យដឹងថា បក្ខពួករបស់ខ្លួនមានចំនួន ០៤នាក់ ៖១.ឈ្មោះ ជូវ សំណាង ហៅ ខ្នាង  ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ  (សហចារី)២.ឈ្មោះ លី សុភ័ក្រ្ត ហៅ តួ  ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ រត់តុការ (សហចារី)៣.ឈ្មោះ ជូវ ឌីណា  ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករសំណង់ (សមគំនិត)៤.ឈ្មោះ សុខ ចំរើន ហៅ ដូច  ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ(ទទួលផល) ពួកគេទាំង៤នាក់ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សូមបញ្ជាក់ផងដែរថាការបង្ក្រាប និងចាប់បានបក្ខពួករបស់គេទាំង៤នាក់បន្ថែមខាងលើគឺតាមចម្លើយសារភាពរបស់ឈ្មោះ ម៉េង ឈាង ហៅ វ៉ាង ។ ក្នុងនោះដកហូតវត្ថុតាងបានរួមមាន៖ សោរសម្រាប់កាច់បំបែកសោរកម៉ូតូ ០១ឈុត ដង្កាប់អូតូម៉ាទិច ០១ ម៉ូតូ៦គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមច្បាប់។ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូកន្លងមកសូមយកឯកសារពាក់ព័ន្ធមកពិនិត្យនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីយកទៅវិញផងដែរ ៕  ឆ្លាម សមុទ្រ
dav
dav
dav
dav


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print