ឃាត់ខ្លួនបាន៣នាក់ជាមួយ និងថ្នាំញៀន២កញ្ចប់តូចនៅកន្លែងផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងធ្វើការឃាត់ខ្លួនបានភ្លាមៗជាក់ស្តែងជាមួយនិងវត្ថុតាងប្រភេទម្សៅសក្រាមសថ្លានៅកន្លែងផ្សេងគ្នា។

ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះគឺទី១ឃាត់នៅទីតាំងចំណុច ត្រង់ចំណុចផ្លូវ151 ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៤និង ១៥នាទី លើកទី២នៅ នៅចំនុចមុខការដ្ឋានកម្ពុបូរីភូមិផ្សារលិច,សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ វេលាម៉ោង១០ និង ១៥ យប់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

សមត្ថកិច្ចបានឱយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី ១មានឈ្មោះ ពយ គន្ធា ភេទប្រុស អាយុ36ឆ្នំា មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជនសង្ស័យទី២ ឈ្មោះ អំ.អឿនភេទប្រុសអាយុ៣២ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋានកម្ពុបូរីនិងទី៣ ឈ្មោះជួន.ឈុនឡេងភេទប្រុសអាយុ២០ឆ្នាំមុខរបរសំណង់ស្នាក់នៅក្នុងកម្ពុបូរី។

សមត្ថកិច្ចបញ្ជាក់ថា មុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣គឺកម្លាំងធ្វើការដកហូតបានម៉ូតូចំនួន១គ្រឿងម៉ាក KYMCO ពណ៍ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1C-.6621និងសារធាតុញៀនប្រភេទក្រាមសថ្លាចំនួន២កញ្ចប់តូច។

បច្ចុប្បន្នជនសង្សយ័ទាំង២នាក់រួមនិងវត្ថុតាងបញ្ជូនទៅការិយាលយ័ប្រឆំាងគ្រឿងញឿនកងរាជអាវុធហត្ថរាជធានីចាត់ការបន្ត និងជនសង្ស័ម្នាក់ទៀត បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕ ដោយ ៖ ព្រែកជ័យ

...

IMG-20170218-WA0009 IMG-20170218-WA0012 IMG-20170218-WA0011 IMG-20170218-WA0010

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print