ឆក់ទូរស័ព្ទបានហើយប្រឹង ជិះរត់តែត្រូវជនរងគ្រោះដេញតាមទាន់ចាប់ប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហើយប្រឹងជិះម៉ូតូរត់តែត្រូវជនរង គ្រោះរងជិះម៉ូតូតាមទាន់ បានចាប់ ទាញអាវ បណ្តាលអោយដួលម៉ូតូទាំងជនរងគ្រោះនិងជនសង្ស័យរបួសរលាត់ដៃជើងហើប្រជាពលរដ្ឋនៅម្តុំនោះនាំគ្នាជួយចាប់តែម្តង។
ករណីនេះបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១៩ និង ២៥នាទី យប់មថ្ងៃទី ១៨ កុម្ភះ ២០១៧ នៅចំណុច ផ្លូវណតប្រ៊ិដ៍ ក្រុម៦ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យ ខេម វាសនា ហៅ អាឡូយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើត សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ សួន កញ្ញា ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ ១៨G ផ្លុវ K4A ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុនាងជិះម៉ូតូមួយគ្រឿងម៉ាក Scopy ក្រហមលាយស ពាក់ស្លាក់លេខ ភ្នំពេញ 1BA-3792 ម្នាក់ឯងចេញពីផ្សារដីហុយគោលបំណងត្រឡប់ទៅផ្ទះវិញក្នុងទិសដៅពីជើងទៅត្បូង ដោយទុកទូរស័ព្ទដៃ ម៉ាក Sumsung Galaxy Tab 3 នៅឃ្លុបម៉ូតូផ្នែកខាងមុខ ខណះជិះម៉ូតូដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យខាងលើបានជិះម៉ូតូ មួយគ្រឿងម៉ាក Dream សង់ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1A-3545 មកពីក្រោយហើយធ្វើសកម្មភាពលូកយកទូរស័ព្ទដៃរបស់នាងបានសម្រេច ហើយក៍ ព្យាយាមជិះគេចខ្លួន។ភ្លាមៗនោះនាងបានជិះម៉ូតូតាមក្រោយ ដោយស្រែកថា ចោរៗ ហើយនាងក៍ដេញតាមទាន់ក៍ចាប់ទាញអាវជនសង្ស័យបណ្តាលអោយដួលម៉ូតូទាំង២គ្រឿងតែម្តង។ហើយត្រូវបានអ្នកដំណើរនាំជួយចាប់ឃាត់ខ្លួនជនខាងលើប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាធ្វើការសាកសួរ។បណ្តាលអោយនារីរងគ្រោះជាម្ចាស់ទូរសព្ទរងរបួសរលាត់ដៃជើងយ៉ាងដំណមផង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួកយកទូរស័ព្ទដៃរបស់នារីរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្នយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំកសាងសុំនុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញពេលក្រោយ។ចំណែកទូរស័ព្ទដៃដែលជនសង្ស័យឆក់នោះសមត្ថកិច្ចបានប្រគល់អោយទៅនារីរងគ្រោះវិញ៕ តុង សីហា

...

IMG_1734 IMG_1735 IMG_1737 IMG_1738

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print