មកពីផឹកសុីជាមួយកូនប្រសា ចុះមុជទឹកបស្រះស្លាប់ល្មម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានលង់ទឹកស្រះស្លាប់ក្រោយត្រឡប់មកពីផឹកស៊ីជាមួយកូនប្រសារវិញ។ ហេតុការណ៍ការភ្ញាក់ផ្ញើលនេះបានកើតឡើង កាលពីវេលាម៉ោង ១៧ និង១០នាទីថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ២០១៧ នៅចំណុចស្រះទឹក ក្រុម១ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រុមគ្រួសាបានប្រាប់ថាសពជនរងគ្រោះមានឈ្មោះ អ៊ុង សារួនណា ភេទប្រុសអាយុ ៥៤ឆ្នាំ ស្នាក់នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិម្ទេស ស្រុកជីភូ ខេត្តស្វាយរៀង។

លោក ប៊ុន សុធារុណ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមន្ត្រីអគ្គិសនីកម្ពុជា ត្រូវជាកូនប្រសារ បានអោយដឹងថា មុខកើតហេតុគាត់និងឪពុកក្មេកបានទៅផឹកស៊ីនៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយពីផឹកស៊ីស្រវឹងគាត់បានឌុបឪពុកក្មេកគោលបំណងត្រឡប់មកផ្ទះវិញខណះមកដល់ស្រះទឹកខាងលើ ឪក្មេកប្រាប់ថា ចុះលាងខ្លួនមួយភ្លេត ពេលនោះគាត់ក៍អង្គុយចាំនៅលើម៉ូតូ។ មួយសន្ទុះក្រោយមកគាត់បានហៅឪពុកក្មេកអោយឡើងមកពីទឹកដើម្បីទៅហូបបបរនៅផ្សារក្រមួនដែលមានទីតាំងនៅក្បែរនោះ ប៉ុន្តែឪពុករបស់គាត់ បានប្រាប់ថា ទៅហូបតែឯងទៅ គាត់នៅមុជទឹកសិន។

ពេលនោះគាត់ក៍ទៅហូបបបរតែម្នាក់ឯងបន្ទាប់ពីគាត់មកពីហូបបបរវិញឃើញឪពុកក្មេក កំពុងលេងទឹកដដែល ពេលនោះគាត់អង្គុយចាំលើម៉ូតូដោយបែបខ្នងទៅរកឪពុកក្មេក មួយសន្ទុះក្រោយមកគាត់ក្រឡេកមកមើលឪពុកក្មេកស្រាប់តែបាត់ដោយមិនចាប់អារម្មណ៍ស្មានតែគាត់លឹបទឹកលេង តែចាំបាត់ៗមិនឃើញងើបឡើងវិញ គាត់ក៍ចុះទៅរាវក្នុងទឹកនោះ ស្រាប់តែឪពុកលុងទឹកស្លាប់បាត់ទៅហើយ។
ក្

រោយកើតហេតុគាត់បានស្រង់ឪពុកក្មេកឡើងមកលើ គោក និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យ។

ក្រោយពីសមត្ថកិច្ចពិនិត្យរួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារដោយលុងទឹកខ្លួនឯងពិតប្រាកដមែន ក្រោយមកសមត្ថកិច្ចបានប្រគល់សពអោយទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ តុង សីហា

...

IMG_1739 IMG_1740

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print