ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះថាបានប្រើហឹង្សាវាយរូបខ្លួនបណ្ដាលអោយរងរបួស។ការឃាត់ខ្លួននេះបានធ្វើឡើងម៉ោង៨ព្រឹកថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០១៧ស្ថិតក្នុងភូមព្រៃញ៉យឃុំក្រោលគោស្រុកស្វាយជ្រំ។
សមត្ថកិច្ចនគរបាលបន្តថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះចេងទៀងអាយុ២៥មុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រៃញ៉យឃុំក្រោលគោស្រុកស្វាយជ្រំត្រូវជាក្មួយថ្លៃជនរងគ្រោះ។ចំណែកអ្នករងគ្រោះដែលបានដាក់ពាក្យបណ្ដឹងមានឈ្មោះម៉ៅចិនភេទប្រុសអាយុ៣៦ឆ្នាំមុខរបរកសិករមានទីលំនៅក្នុងភូមិឃុំជាមួយគ្នា។
ក្រោយពីទទួលពាក្យបណ្ដឹងសមត្ថកិច្ចក៏បានហៅជនសង្ស័យមកសាកសួរពាក់ពន្ធ័និងករណីហឹង្សានិងធ្វើតេស្តទឹកនោមស្រាប់តែមានសារធាតុញៀនក្នុងខ្លួនបន្ថែមទៀត។ជនសង្ស័យឆ្លើយសារភាពចំពោះមុខសមត្តកិច្ចថាខ្លួនបានទិញថ្នាំញៀនពីឈ្មោះអិុច ពិសីហៅសេះភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដនៅភូមិធ្លកឃំុក្រោលគោស្រុកស្វាយជ្រំខេត្តស្វាយរៀងបានចំនួន៣លើកលើកទី១និងលើកទី២នៅក្នុងខែមករាឆ្នាំ២០១៧ ក្នុងមួយកញ្ចប់តំលៃ១០$ពេលថ្នាំញៀនបានយកមកជក់ជាមួយឈ្មោះគល់ ណាតភេទប្រុសអាយុ២៧ឆ្នាំនៅភូមិព្រៃញ៉យឃំុក្រោលគោស្រុកស្វាយជ្រំ។លើកទី៣បានទិញថ្នាំញៀនពីឈ្មោះអិុច ពិសីមួយកញ្ចប់តំលៃ១០$ហើយយកមកប្រើជាមួយឈ្មោះគល់ណាតដដែលនៅចំនុចភ្លឺប្រទ្បាយឋិតនៅភូមិព្រៃខ្លាឃំុក្រោលគោ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងមកតុលាការកាត់ទោសតាមច្បាប់ ៕











