ត្រឡប់មកពីដឹកមូយវិញជិះម៉ូតូដួលបោកក្បាលបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ជិះម៉ូតូត្រឡប់មកពីដឹកមូយវិញដួលដោយខ្លួនឯងនៅលើកំណាត់ផ្លូវជាតិលេខ២១បេ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មនៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង០៤ និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ។

មន្ត្រីនគរបាលចរាចរស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រឿន  ភាព ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានស្រុកកំណើតឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល  ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 1AH-1174 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីជើងទៅត្បូង (ពីក្រុងតាខ្មៅឆ្ពោះទៅស្រុកស្អាង) ដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុជនរងគ្រោះព្យាយាមបើកគេចពីឧបសគ្គនៅខាងមុខ ទើបបណ្តាលឲ្យរេចង្កូតដួលបោកទៅលើផ្លូវស្លាប់ក្នុងថ្លុកឈាមយ៉ាងដូច្នេះ ។ ក្រោយពីមានហេតុការណ៍កើតឡើងម៉ូតូ និងសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរស្រុកស្អាងប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

...

kdal (1) kdal (2) kdal (6) kdal (3) kdal (5) kdal (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print