ភ្នំពេញ៖ កញ្ញា ជីម សៀវ មុី ត្រូវចោរឆក់យកទូរស័ព្ទដៃបានសម្រេចហើយជិះគេចខ្លួនបាត់បណ្តាលអោយនារីរងគ្រោះរងរបួសស្រាលរត់ដៃរលាត់ជើង។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ១០ និង ១៥នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
នារីរងគ្រោះមានឈ្មោះ ជីម សៀវមុី អាយុ១៨ឆ្នាំ មុខរបរនិសិត្ស ស្នាក់នៅផ្ទះជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិផ្កាស្លា ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer Xពណ័ស្វាយ ពាក់ស្លាក លេខ បាត់ដំបង 1Q-9771.
ប្រភពពីនារីរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបនាងទើបចេញពីទិញម្ហូបផ្សារក្រមួនហើយបានជិះម៉ូតូត្រលប់ទៅផ្ទះវិញខណះកំពុងតែធ្វើដំណើរតាមផ្លូវស្រាប់តែមានជនសង្ស័យម្នាក់ជិះបានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះមកពីក្រោយហើយបានធ្វើសកម្មភាពលូកដៃឆក់យកទូរសព្ទ័ជនរងគ្រោះម៉ាក IPhone 6plus ដែលជនរងគ្រោះដាក់ក្នុងហោប៉ៅខោរបានសំរេចហើយភ្លាមនោះនារីរងគ្រោះបានជិះម៉ូតូដេញតាមជនសង្ស័យរហូតដល់ចំណុចផ្លូវ១០០៧ នារីរងគ្រោះបានដួលម៉ូតូរលាត់ដៃជើងហើយចំណែកឯជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ទៅដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះបានត្រូវប្រជាជននៅម្ដុំនោះជួយនាំយកទៅលាងរបួសនៅគ្លីនិកនៅជិតនោះនិងបាននាំជនរងគ្រោះយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មីដើម្បីកំណត់មុខសញ្ញាជនសង្ស័យដើម្បីស្វែងរកចាប់ខ្លួនយកមកចាត់ការតាមនីតិវិធី ៕ តុង សីហា












