តុលាការកាត់ទោសលោកស្រី ទេព វន្នី នៅថ្ងៃទី២៣ កុម្ភៈ ខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីតុលាការ ថ្លែងថា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការរឿងក្ដីលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

សវនាការនេះ ដឹកនាំដោយលោក ឡុង កេសភីរម្យ ជាចៅក្រមជំនុំជម្រះ និង លោក សៀង សុខ ជាតំណាងអយ្យការ។

មន្ត្រីអនុរក្សពន្ធនាគារព្រៃស (ម២) បញ្ជាក់ថា ក្រុមមន្ត្រីនឹងបញ្ជូនលោកស្រី ទេព វន្នី ចូលរួមសវនាការ ។ រឿងក្ដីនេះ សាក្សី៣រូបក៏ត្រូវបានតុលាការកោះហៅចូលរួមសវនាការ ផងដែរ គឺ លោកស្រី ង៉ែត ឃុន ហៅយាយម៉ាប់មី លោកស្រី គង់ ចន្ថា និង លោកស្រី បូ ឆវី ។

លោកស្រី ទេព វន្នី ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥៦ ចុះថ្ងៃទី ២៦ មិនា ២០១៣៕ ចេស្តា

...

neat

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print