ភ្នំពេញ៖ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ឃាត់ជនសង្ស័យ២នាក់ជួញដូរគ្រឿងញៀនខុសច្បាប់ ត្រង់ចំណុចមុខផ្ទះគ្មានលេខសំណង់មិនរៀបរយ ផ្លូវ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ ខ្មៅ ហ៊ន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ និងជនសង្ស័យទី២ឈ្មោះ សយ ចេក ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៤៣៤ សង្កាត់ទំនប់ទឹក ដកហូតក្រាមសថ្លា១កញ្ចប់ សង្ស័យមានសារធាតុញៀន។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ២នាក់ជិះម៉ូតូចូលភូមិរកទិញថ្នាំជួបសយចេក កំពុងផឹក មិនបានទៅទិញក៏ហុចលុយចំនួន៦ម៉ឺនរៀលដែលក្មេងឲ្យទិញនោះទៅឈ្មោះហ៊ន ហើយឈ្មោះហ៊ន ក៏បានទៅទិញនៅម្តុំស្ពានអាកាសស្ទឹងមានជ័យ ពេលទិញហើយក៏យកថ្នាំនោះឲ្យចេក ឃើញតិចពេកក៏ឈ្លោះគ្នាហើយប្រជាជននៅកន្លែងនោះក៏បានរាយការណ៍មកសម្ថកិច្ចក៏ទៅបង្ក្រាបយកមកសួរនាំ ។
អ្នកទាំង២ខាងលើត្រូវនាំយកមកខណ្ឌចំការមនកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស រស្មី











