លួចរ៉ឺម៉កម៉ូតូបាន២ថ្ងៃ ត្រូវបានគេរកឃើញវិញរួចក្របួចឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលលួចរម៉កកង់បីរបស់ប្រជាពករដ្ឋបានសម្រេចគេចខ្លួនបាន២ថ្ងៃត្រូវបានម្ចាស់តាមរកឃើញចាប់ប្រគល់អោយសម្ថតកិច្ចប៉ុស្តិ៍ដង្កោ ហេតុកានេះកើតឡើងកាលពីវេលាម៉ោង១១និង៥នាទីថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៧ស្ថិតនៅផ្លូវ២០០៤សង្កាត់ទឹកថ្លាខណ្ខសែនសុខ។
បើតាមសម្តីជនរងគ្រោះមានឈ្មោះ ឡោ វិចិត្ត ភេទប្រុស អាយុ២៩ឆ្នាំមុខរបរអ្នកបើករម៉កកងបីស្នាក់នៅភូមិខ្វាកើត សង្កាត់ដង្កោ ខណ្ខដង្កោរាជធានីភ្នំពេញបានអោយដឹងថា នៅយប់ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៧ ដោយរូបគាត់បានមកពីរត់រម៉កកង់បីវិញដូចសព្វដង ហើយបានយករម៉កទុកនៅផ្ទះចាក់សោរស្រាប់តែព្រឹកឡើងថ្ងៃទី១៩ខែឆ្នាំដដែលមិនឃើញ រម៉ករបស់គាត់ក៏មានកាឆោឡោឡើងហើយបានមកដាក់ ពាក្យបណ្តឹងនៅប៉ុស្តិដង្កោអោយជួយស្វែងរក ។
ប្រភពដដែលបានបន្តទៀតថារូបគាត់មិនអស់ចិត្តពីរឿងបាត់ រម៉ករបស់គាត់ក៏អោយមិត្តភក្តិដែលបានស្គាល់គ្នាអោយជួយស្វែងរកហើយនៅថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៧នេះក៏មានមិត្តភក្តិបានតេទូរសព្ទ័ប្រាប់ថាឃើញរម៉ករបស់គាត់នៅតាមផ្លូវ២០០៤ពេលនោះរូបគាត់បានទៅដល់កន្លែងនោះមើលទៅពិតជារម៉ករបស់គាត់មែនហើយបានឃាត់ខ្លួនជនសង្ស័យនោះយកទៅអោយសម្ថតកិច្ចប៉ស្តិទឹកថ្លាសួរនាំតែដោយសាររឿងខាងលើកើតនៅដង្កោក៏បានបញ្ចូនអោយមកកាន់ប៉ុស្តិដង្កោវិញ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យនោះមានឈ្មោះ សេង. ភា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្រពាំងល្វាសង្កាត់កាកាបខណ្ខពោសែនជ័យមានស្រុកកំណើតនៅភូមិបឹងប្រាសាក់ឃុំសំបូរមាស់ខេត្តកំពង់ចាមបានសាភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចរម៉កកង់បីនេះពិតមែនហើយបានយកម៉ូតូលក់បាត់ហើយនៅសល់តែកន្ទុយរម៉កទេដោយយកក្បាលផ្សេងមកជំនួស។
បច្ចុប្បន្នជនសង្ស័យខាងលើបានយកមកសាកសួរនៅប៉ុស្តិនគរបាលដង្កោដើម្បីកសាងសំណុំរឿងបញ្ចូនទៅអធិកានគរបាលខណ្ខដង្កោចាត់កាតាមច្បាប់ ៕  ដោយ ៖ ភារ៉ា ដង្កោ
unnamed (1)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print