ជិះម៉ូតូបុករថយន្តរបួសធ្ងន់២នាក់នៅព្រែកប្រា

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាជាមួយរថយន្តកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៤១២  ផ្លូវលេខ៣៦៩  ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះទាំង២នាក់មិនស្គាល់អត្តសញ្ញាណឡើយជិះម៉ូតូម៉ាកស្កូពី ពាក់ស្លាកលេខ ភ្នំពេញ1CB-0452 ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2N-3780 ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។

លោកវរៈសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានឲ្យដឹងថា  មុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនទិសដីពីផ្សារច្បារអំពៅទៅព្រែកប្រា  ចំណែករថយន្តបើកបរក្នុងទិសដៅពីព្រែកប្រាទៅផ្សាច្បារអំពៅ ពោលគឺមធ្យោបាយទាំង២គ្រឿងបើកបរទិសដៅផ្ទុយគ្នា មកដល់ចំណុចកើតហេតុស្រាប់តែបុកគ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ដួលបោកក្បាលលើផ្លូវរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រ ។

ដោយសារស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមធ្យោបាយទាំង២គ្រឿងត្រូវបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្តោស

...

sondos (1) sondos (2) sondos (3) sondos (4) sondos (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print