ក្រុងប៉ោយប៉ែត ៖ ផ្លែឈើ រួមទាំងម្ហួប អាហារ៣៦មុខដែលមន្ត្រីសាខាកាំកុងត្រូល សហការណ៍ជាមួយអាជ្ងាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យនិងធ្វើតេស្តលើទំនិញនឹងមុខម្ហួបអាហារទាំងនោះ នៅផ្សារត្រីឋិតក្នុងភូមិបាលិលេយ្យ១សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយដោយប្រើប្រាស់នៅក្នុងរថយន្តមន្ទីរពិសោធ៏ចល័តរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល ។
ការធ្វើតេស្តនេះឃើញថាផ្លែឈើនិងម្ហួបអាហារទាំង អស់ដែលអាជីវកលក់ដូរនៅក្នុងផ្សារកាល ពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ពុំមាន សារធាតុគីមីនោះទេ លោកស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រួលខេត្តបន្ទាយមាន ជ័យបញ្ជាក់ថា ការយករថយន្តមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានមកត្រួតពិនិត្យមុខ ទំនិញនិងម្ហួបចំណីអាហារផ្សេងៗនេះគឺដើម្បី រកសាធាតិគីមីនៅក្នុងផ្សារនានានៃខេត្ត បន្ទាយមានជ័យក៏ដូចជាក្រុងប៉ោយប៉ែតយើងនេះគីជាលើទី១ ហើយនេះគីជាមោទ្ធភាពមួយដែលស្ថាបន័កាំកុងត្រួលនៅខេត្តបន្ទាយមានជ័យបានយក ឧប្បករនេះមក ពិសោធន៏ធ្វើតេស្ដនៅម្ហូបអាហារសារធាតុគីមីដែលនេះ ក៏ជាកិច្ចសន្យារបស់លោក រដ្ឋមន្ត្រីនិងប្រតិភូរាជរដ្ឋាភិបាលដែលអគ្គ នាយកដ្ឋានកាំកុងត្រូលបានសន្យាថានិងពង្រឹងអំពីបញ្ហាសុវត្តិភាពម្ហួបអាហារ ។
ជាពិសេសសារធាតុគីមីដាក់នៅក្នុងម្ហូបអាហារ ធ្វើឧ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ហើយការសន្យារបស់រដ្ឋមន្ត្រីបង្កើតឡាបូរចល័តនេះឧ្យបានដើម្បី ងាយស្រួលដល់ មន្ត្រីតាមបណ្ដាប៉ុស្ដិ៍និមួយៗធ្វើតេស្ដរកសារធាតុគីមីនៅក្នុងម្ហូបអាហារ ។ លោកបន្តថានៅពេលនេះមានរថយន្តមន្ទីរពិសោធន៍ ចល័តមកដល់ទឹកដីខេត្តបន្ទាយមានជ័យដូចការសន្យារបស់គាត់ហើយលោកនិងសន្យាបន្ថែមទៀតគីការដែលបង្កើតឡាបូរតាមបណ្ដាខេត្តឲ្យយបានគ្រប់កន្លែង ។
បច្ចុប្បន្នខេត្តចំនួន៣ហើយដែលទទួលបានរថយន្តពិសោធន៏របស់អគ្គនាយក ដ្ឋានដូចជាខេត្តបន្ទាយមានជ័យខេត្តស្វាយ រៀង និងខេត្តព្រះសីហនុ ។ នេះគីជាមោទ្ធភាពដែលរថយន្តមន្ទីរពិសោធន៏របស់អគ្គ នាយកដ្ឋានមកដល់ទីនេះលទ្ធផលគីម្ហូប អាហារនិងបន្លែផ្លែឈើគំរូ៣៦មុខដែលស្វែង រកសាធាតុគីមីដូចជាប្រភេទសូលីយ៉ូម អ៊ីត្រូសូរគីត( បូរៈ)និងប៉េទីសាយ ប្រភេទថ្នាំសម្លាប់សត្វល្អិតលទ្ធផលគីមិនមានសារធាតុគីមីនៅក្នុងបន្លែនេះឡើយ ។
លោកបន្ថែមថា មន្ត្រីជម្នាញសូមសំណូមពរដល់អាជីវកទាំងអស់ដែលនាំចូលឬក៏ទិញបន្លែងផ្លែឈើយកមកលក់បន្តឲ្យប្រជាពល រដ្ឋសួម ជៀសវាទំនិញដែលមានសារធាតុគីមីផ្ទុកក្នុងបន្លែត្រូវផ្អាកនាំចូលមកលក់ ដែលនាំឲ្យខូចដល់សុខភាពយើងទាំងអស់គ្នា ៕ វណ្ណា














