បង្រ្កាមអ្នកជក់ និងលក់គ្រឿងញៀនម្នាក់ រួមទាំងវត្ថុតាង៥កញ្ចប់តូច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវ៉ាញ ព័ទចាប់មុខសញ្ញាប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់រួមទាំងវត្ថុតាងនិងសម្ភារ។

ប្រតិបត្តិការខាងលើអនុវត្តន៍ឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងបោះពួយ ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៊មានពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការប្រាប់ថា មុខសញ្ញាជនសង្ស័យត្រូវកម្លាំងក្របួចជាប់ឈ្មោះ រិន ភារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នមានទីលំ់នៅភូមិស្ដុកប្រវឹក ឃុំឫស្សីក្រាំង ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

ប្រភពខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការនោះកម្លាំងដកហូតនូវវត្ថុតាងរួមមាន៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន ៥កញ្ចប់តូច, ទូរស័ព្ទម៉ាក១គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាង មន្ត្រីនគរបាលស្រុកភ្នំក្រវ៉ាញកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត៕ បឹុម ពិន

...

pur2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print