Usain Bolt ថាខ្លួនអាចលេងបាល់ទាត់ល្អដូចខ្សែប្រយុទ្ធ Wayne Rooney

ចែករំលែក៖

កីឡាកររត់ប្រណាំងUsain Boltដែលគេចាត់ទុកថាជាបុរសមានល្បឿនរត់់លឿនជាងគេលើលោកបានថ្លែងថាគាត់អាចលេងបាល់ទាត់ល្អដូចខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney របស់ក្លិបបិសាចក្រហម Manchester United ។

កីឡាករសញ្ជាតិចាម៉ៃកានេះទើបតែ ទទួលបានពានរង្វាន់ Laureus Sportsman ប្រចាំឆ្នាំ២០១៦ បន្ទាប់ពីឈ្នះមេដាយមាសចំនួន៣នៅក្នុងព្រឹត្តការណ៍អូឡាំពិកក្នុង ប្រទេសប្រេស៊ីល។

ឈានចូលវ័យ៣០ឆ្នាំទៅហើយ Usain Bolt ថានឹងចូលនិវត្តន៏ពីអាជីពអត្តពលិក ប៉ុន្តែគាត់នៅតែបង្ហើបពីមហិច្ឆតាចង់ធ្វើជាកីឡាករបាល់ទាត់វិញម្តង ដោយក្រុមដែលគាត់ប្រាថ្នាលេងនោះគឺក្លិប Manchester United។

គាត់បានថ្លែងនៅក្នុងពិធីទទួលពាន រង្វាន់ Laureusថា “មានរឿងជាច្រើនណាស់ដែលខ្ញុំចង់ធ្វើ។ តែខ្ញុំមិនទាន់ដឹងថានឹងចាប់ផ្តើមពីណានោះទេ។ ជាការពិតណាស់ខ្ញុំ ចង់លេងបាល់ទាត់តែមិនដឹងថាទៅជាយ៉ាងណានោះទេ។ ខ្ញុំមានឱកាសទៅហ្វឹកហាត់នៅក្នុងក្លិប Dortmund ដែលជាកន្លែងល្អ មួយសម្រាប់ខ្ញុំ។

Usain Bolt បានថ្លែងបន្តទៀតថា “មានគេផ្តល់យោបល់ឲ្យខ្ញុំទៅលេងក្លិបផ្សេងៗគ្នា តែខ្ញុំមិនទាន់ច្បាស់ថាតើជ្រើសរើសក្លិបណានោះទេ។ ខ្ញុំមិនអាចនិយាយថាខ្ញុំនឹងក្លាយទៅជាកីឡាករលេងល្អបំផុតរបស់ពិភពលោកនោះឡើយ ប៉ុន្តែខ្ញុំប្រហែលជាអាចមានកម្រិតលេងល្អដូចជាកីឡាករWayne Rooney”៕

...

usain

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print