ប្តីជនជាតិចិនទៅស្រុកគេបាត់ ទុកឲ្យប្រពន្ធខ្មែរសម្រាលកូនតាមផ្លូវផ្អើលនគរបាលចរាចរខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលចរាចររខណ្ឌច្បារអំពៅជាច្រើននាក់ខណៈកំពុងឈរសម្រួលចរាចរណ៍តាមផ្លូវជាតិលេខ១ យ៉ាងញាប់ដៃញាប់ជើងនាព្រឹកព្រលឹម ស្រាប់តែបានប្រទះឃើញស្រ្តី២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងនោះមានស្រ្តីមានផ្ទៃពោះម្នាក់មកឈប់ឈឺពោះសម្រាលកូននៅក្បែរគល់ស្ពានព្រះមុនីវង្សត្រើយខាងលិច បង្កការភ្ញាក់ផ្អើលនិងកកស្ទះចរាចរណ៍រួចបានហៅរថយន្តសង្រ្គោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យបង្អែកមានជ័យ នាវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

ស្រី្តម្នាក់ឈ្មោះ អន សុខឃីម អាយុ៣១ឆ្នាំ មុខរបរលក់គ្រឿងម្ជូរ ស្នាក់នៅផ្ទះស្ថិតនៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យជាមិត្តភក្តិស្រី្តឈឺពោះឆ្លងទន្លេបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ស្រី្តរងគ្រោះឈ្មោះ រី ស្រីចិន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរអតីតបុគ្គលិក ខារ៉ាអូខេ១៦៨ ស្នាក់នៅជាមួយគាត់ មានស្រុកកំណើត ខេត្តកណ្ដាល។ មុនកើតហេតុមិត្តភក្តិស្រី ដែលមានផ្ទៃពោះគ្រប់ខែឈឺពោះឆ្លងទន្លេខ្លាំង ក៏ហៅម៉ូតូឌុបជិះពីផ្ទះ មកកាន់មន្ទីរពេទ្យបង្អែកមានជ័យ តែពេលជិះម៉ូតូឌុប ឆ្លងស្ពានព្រះមុនីវង្សថ្មីដល់ ត្រើយខាងកើត ស្រាប់តែមិត្តភក្តិស្រី ឈឺពោះខ្លាំងទ្រាំលែងក៏បានឈប់តាមចញ្ចើមថ្នល់សម្រាលបានកូនប្រុសប្រុសយ៉ាងទ្រលុកទ្រលន់តែម្តង។ពេលនោះនគរបាលចរាចរដែលកំពុងធ្វើចរាចរណ៍ក្បែរនោះឃើញដូច្នេះនាំគ្នាស្រឡាំងកាំងក៏ទូរស័ព្ទហៅ រថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកមានជ័យឲ្យមកជួយ ដឹកយកទៅសំអាតខ្លួនឲ្យទារកព្រោះឈាមហូរខ្លាំងពេក ។

ពេលទៅដល់មន្ទីរពេទ្យស្ត្រីឈ្មោះ រី ស្រីចិន បានប្រាប់គ្រូពេទ្យថា កន្លងមកគាត់មានប្ដីឈ្មោះ ស្រួច អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ តែបានលែងលះគ្នា រយៈ៣ឆ្នាំហើយ ដោយមានកូន៣នាក់ ប្រុស២ស្រី១ កំពុងផ្ញើឲ្យម្ដាយជួយមើលនៅស្រុកកំណើត។ ក្រោយមកគាត់បានទំនាក់ទំនងជាមួយបុរសជនជាតិចិនម្នាក់ដោយស្រលាញ់គ្នាដូចប្តីប្រពន្ធ រហូតមានផ្ទៃពោះ(កូនទើបកើត) តែបុរសជនជាតិចិនគេបានត្រឡប់ទៅស្រុកគេវិញ តាំងពីខ្លួន គាត់មានផ្ទៃពោះបាន៥ខែមកម្ល៉េះ។ ជាបន្តបន្ទាប់គាត់ចង់ទម្លាក់កូននេះចេញតែ មិនដាច់ចិត្តក៏ ចេះតែទ្រាំ និងសុំផ្ទះមិត្តភ័ក្តិ អន សុខឃីមស្នាក់នៅ បណ្ដោះអាសន្នសិន រងចាំដល់ថ្ងៃសម្រាលកូនរួច និងរកការងារធ្វើ ដើម្បីចិញ្ចើមកូនប្រុសនេះបន្តទៀត។

ចំណែក គ្រូពេទ្យ ប្រចាំនៅមន្ទីរពេទ្យ បង្អែកមានជ័យវិញ បានប្រាប់ថា បន្ទាប់ពីសមត្ថកិច្ចនគរបាលចរាចរ ខណ្ឌច្បារអំពៅ បានហៅរថយន្តសង្រ្គោះរបស់គាត់ ទៅជួយដឹកស្រ្តីម្នាក់ សម្រាលកូននៅគល់ស្ពាន ព្រះមុនីវង្សថ្មីត្រើយខាងកើតរួចមកឃើញថាពេលទៅដល់ ស្រ្តីដែលមានផ្ទៃពោះគ្រប់ខែនោះ បានសម្រាលកូនរួចទៅហើយ ឯក្រុមគ្រូពេទ្យ បានយកស្រ្តីឡើងរថយន្ត និងកាត់ទងផ្សឹតក្មេងចេញហើយក៏ដឹកស្រ្តីជាម្ដាយ មានលាងសម្អាតចេញ។

គ្រូពេទ្យបានប្រាប់ថា ទាំងម្តាយ និងកូនមានសុវត្ថិភាពល្អណាស់ហើយទារកដែលទើបនិងកើតនោះ មានទម្ងន់២.៥គីឡូក្រាម ពួកគេកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកមានជ័យ ក្រោមការយកចិត្តទុកដាក់របស់គ្រូពេទ្យគ្រប់ពេល ៕ សណ្តោស

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print