ឃាត់ពលរដ្ឋ៣នាក់យកមកអប់រំពេលកំពុងដឹកអាវុធកែច្នៃទៅរកបាញ់សត្វព្រៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ពលរដ្ឋ៣នាក់មាន អាវុធកែច្នៃទៅរកបរបាញ់សត្វព្រៃ តាមគោយន្តមួយគ្រឿងត្រូវកម្លាំងកងរាជអាវុធ ហត្ថស្រុកសេសាន ខេត្តស្ទឹងត្រែងឃាត់ ខ្លួន កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។

មន្រ្តីកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ពលរដ្ឋដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ ថង ឡាវ ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះ សុខ ខេត ភេទ ប្រុស អាយុ ១៩ឆ្នាំ។ ទាំង២នាក់ រស់នៅ ភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុក សេសាន និងទី៣-ឈ្មោះ ឃុន មុន ភេទ ប្រុសអាយុ៣១ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិស្រែគថ្មី ឃុំស្រែគថ្មី ស្រុក សេសាន ត្រូវជាម្ចាស់ កាំភ្លើងកែច្នៃ ។ មន្រ្តីដដែលបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួន នេះសមត្ថកិច្ចដកហូតបានកាំភ្លើងច្នៃ២ដើម និងគ្រាប់កង់ សម្រាប់បាញ់ចំនួន១៣០គ្រាប់ ។

មន្រ្តីខាងលើបន្តថា កាំភ្លើងកែច្នៃនេះអាចបាញ់សត្វប៉ុនណាក៏ងាប់បានដែរ ដោយមិនថាតែសត្វទេ មនុស្សក៏ស្លាប់ដែរដូច្នេះកាំភ្លើងកែច្នៃពីរដើមនេះ ត្រូវបាន កម្លាំងកងរាជ អាវុធហត្ថស្រុកសេសាន ដកហូតយកទៅរក្សាទុក។ចំណែកជន សង្ស័យទាំង៣នាក់សមត្ថកិច្ចបានធ្វើការ អប់រំ និងឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត បែបនេះទៀតទើបអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ៕

...

q1 q2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print