កីឡាករ បឺត សង្ឃឹម និង ឃីម បូរ៉ា ឈ្នះកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ចែករំលែក៖

ភ្នំពេញ៖ អ្នកប្រដាល់ជើងចាស់២នាក់បន្ថែមទៀតបានឈ្នះកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីវាយឈ្នះគូប្រកួតរបស់ខ្លួនយ៉ាងប្រផុតប្រផើយនៅវគ្គជម្រុះ៨នាក់ចុងក្រោយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្នុងកម្មវិធី TV5 KNOCK OUT SERIES ប្រភេទទម្ងន់៦០គីឡូក្រាមគឺ កីឡាករ បឺត សង្ឃឹម មកពីក្លិបរហាប់ស្វាយប៉ាកបានប្រកួតឈ្នះពិន្ទុ កីឡាករ ជ័យ ប៊ុនសង់ មកពីក្លិបគីសែនមានប្ញទ្ធិអាជ្ញាធរជាតិអាវុធគីមី និងកីឡាករ ឃីម បូរ៉ា មកពីរស្មីភូមិគាបខេត្តបន្ទាយមានជ័យបានយកឈ្នះកីឡាករ វេង សុភ័ក្រ មកពីក្លិបកងពលតូចឆត្រ យោងលេខ៩១១ដោយពិន្ទុ ។

នៅក្នុងសកម្មភាពប្រកួតគ្នាយ៉ាងជក់ចិត្ត របស់កីឡាករទាំង៤នាក់ខាងលើត្រូវទស្សនិកកត់សម្គាល់ឃើញថា ជ័យជម្នះរបស់ កីឡាករ បឺត សង្ឃឹម និង ឃីម បូរ៉ាចេញពី បច្ចេកទាំងស្រុង ខណៈដែលដៃគូប្រកួត របស់ពួកគេ គឺកីឡាករ ជ័យ ប៊ុនសង់ និង វេង សុភក្រ សុទ្ធតែជាជើងខ្លាំងប្រចាំរដូវកាលនេះ។ ក្នុងចំណោមការប្រកួត៣ទឹក នោះ សង្ឃឹម និង បូរ៉ា សុទ្ធតែបានបង្ហាញនូវ ភាពទន់ជ្រាយរបស់ខ្លួនដោយរងការវាយបកយ៉ាហខ្លាំង ពីដៃគូម្ខាងទៀត ។ ប៉ុន្តែ លទ្ធផលដែលគណៈកម្មការដាក់ពិន្ទុផ្តល់ជូនកីឡាករជើងចាស់ទាំង២នាក់ គឺបច្ចេក ទេស ពីព្រោះពិន្ទុក្នុងទឹកនីមួយៗមាន លក្ខណៈប្រហាក់ប្រហែល ។

គួររំលឹកថា នៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រមានកីឡាករ៤នាក់ដែលបានរកឃើញក្រោយឆ្លងផុតវគ្គជម្រុះចំនួន៣ដំណាក់កាលគឺ កីឡាករ ឡុង សំណាង ក្លិបសាលវ័ន្ត កីឡា, លាស់ យីន ក្លិបសម្រែករាជសីហ៍ បឺត សង្ឃឹម និង ឃីម បូរ៉ា ពួកគេនឹងត្រូវជួប ប្រកួតគ្នានៅសប្តាហ៍ទី៤នៃខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ ។ កីឡាករទាំង៤ នាក់នេះត្រូវបន្តការប្រកួតកម្មវិធី TV5 KNOCK OUT SERIES ប្រភេទទម្ងន់៦០ គីឡូក្រាមរហូតដល់ចប់វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមយកពានរង្វាន់និងថវិកាចំនួន៤ពាន់ដុល្លារ សម្រាប់ជ័យលាភីលេខ១៕ សារីម

...

IMG_7424 IMG_7422 IMG_7429 IMG_7402 IMG_7413

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print