រថយន្តយីឌុបបើកខ្វះការប្រុងប្រយ័ត្នបុករថយន្តដឹកខ្សាច់រេចង្កូតធ្លាក់ចិញ្ចើមការដ្ឋានផ្លូវកំពុងពង្រើក

ចែករំលែក៖

ភ្នំពេញ៖ រថយន្តប្រភេទយុីឌុប១គ្រឿងសង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្នទៅបុកនិងរថយន្តដឹកខ្សាច់បណ្ដាលឲ្យធ្លាក់ទៅចិញ្ចើមការដ្ឋានផ្លូវកំពុងពង្រើក សំណាងល្អអ្នកបើកបរមិនរងរបួស កាលពីវេលាម៉ោង២រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌សលាយក្រហម ពាក់ស្លាកលេខតាកែវ3A-2779 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ត១គ្រឿងមិនចាំម៉ាកបានដឹកខ្សាច់មកចាក់នៅកន្លែងការដ្ឋានដែលកំពុងជួសជុលពង្រើកផ្លូវ ពេលនោះសង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកនិងរថយន្តដឹកខ្សាច់ពីក្រោយបណ្តាលឲ្យរថយន្តប្រភេទយុីឌុបនោះធ្លាក់ទៅក្នុងចិញ្ចើមផ្លូវការដ្ឋានដែលគេកំពុងជួសជុលតែម្តង ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខតែសំណាងល្អអ្នកបើកបរមិនរងរបួសហើយរថយន្តដឹកខ្សាច់ក៏បានបើកចេញទៅបាត់។

ក្រោយកើតហេតុក៏នគរបាលចរាចរចុះមកត្រួតពិនិត្យដោយមិនមានប៉ះពាល់និងមិនមានភាគីណាប្តឹងផ្តាល់ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តមកស្ទួចយកទៅជួសជុលដោយខ្លួនឯង៕ តុង សីហា

...

tong (2) tong (1) tong (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print