ភ្នំពេញ៖ ហេតុការណ៍បង្កការភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលបុរសជាអ្នករត់ម៉ូតូឌុបម្នាក់បានបែកគ្នាជាមួយប្រពន្ធហើយផឹកស្រាស្រវឹងរាល់ថ្ងៃ រហូតដេកក្អួតធ្លាក់ឈាមស្លាប់ភ្លាមនៅក្នុងផ្ទះ កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ។
បុរសរងគ្រោះខាងលើនោះមានឈ្មោះ កៅ គន្ធី អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្បែរចំណុចកើតហេតុខាងលើ គាត់ជាបុរសពោះម៉ាយ ដែលប្រពន្ធគាត់បានមានស្នេហ៍ថ្មី និងបានចាកចេញពីគាត់អស់រយៈពេលជាង៣ឆ្នាំមកហើយ និងម្តាយឈ្មោះ ឡាក់ ម៉េង អាយុ៦៧ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ។
យោងតាមសម្ដីម្ដាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា កូនគាត់មានប្រពន្ធនិងកូនហើយៗប្រពន្ធបានរត់ចោលទៅតាមប្រុសថ្មីទើបធ្វើឲ្យកូនគាត់ពិបាកចិត្តដើរផឹកមិនចូលផ្ទះទេទើបបណ្តាលឲ្យធ្លាក់ខ្លួនមានជំងឺក្រិនថ្លើមដោយបានយកទៅព្យាបាលបានធូរស្រាលម្តងហើយ ហើយពេទ្យបានហាមមិនឲ្យផឹកស្រាទៀតទេតែកូនគាត់នៅតែផឹករហូតមកដល់ថ្ងៃនេះបានក្អួតឈាមស្លាប់នៅក្នុងផ្ទះការដ្ឋានសាងសង់លើនេះ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា បុរសដែលស្លាប់ខាងលើនេះតែងតែមកផឹកស្រានៅក្នុងការដ្ឋានផ្ទះជួលខាងលើនេះជារៀងរាល់ថ្ងៃ ហើយរត់ម៉ូតូឌុបផងដែរ។ តាមសម្តីដែលគាត់នៅរស់តែងតែនិយាយថា គាត់ខូចចិត្តយ៉ាងខ្លាំងដោយប្រពន្ធរបស់គាត់បានលួចផិតគាត់រត់តាមប្រុសថ្មីធ្វើឲ្យគាត់ឈឺចិត្តណាស់ទើបគាត់ផឹកស្រារាល់ថ្ងៃ ពេលខ្លះអត់បាយទឹកទៀតហើយគាត់មានផ្ទះដែរតែមិនដែលទៅដេកទេគឺគាត់សម្រាក់នៅការដ្ឋាននេះហើយ។ ប្រភពខាងលើបន្តទៀតថា នៅថ្ងៃកើតហេតុគាត់បានផឹកស្រាអស់ជាច្រើនលីត្រស្រាប់តែព្រឹកឡើងមិនបានឃើញគាត់ចេញមករត់ម៉ូតូនាំគ្នាទៅមើលបានឃើញគាត់ស្លាប់ហើយមានស្នាមក្អួតសុទ្ធតែឈាមទៀតមានការភ្ញាក់ផ្អើលរាយការណ៍ឲ្យសម្ថតកិច្ចមូលដ្ឋានចុះមកពិនិត្យ។
ក្រោយពីសមត្ថកិច្ចពិនិត្យលើសាកសពរួចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារតែជំងឺក្រិនថ្លើម ហើយសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ
...