រាប់អានមិត្តភក្តិខុស នាំទៅជក់ថ្នាំមួយយប់ ព្រឹកឡើងរត់ទៅឲ្យសមត្ថកិច្ចជួយយកទៅមណ្ឌលកែប្រែព្រោះខ្លាចឪពុកម្តាយដឹង

ចែករំលែក៖

ភ្នំពេញ៖  យុវជនម្នាក់បានជិះម៉ូតូឌុបមកកាន់ប៉ុស្តិ៍ចោមចៅ ដើម្បីសុំឱ្យប៉ូលិសជួយបញ្ជូនខ្លួនទៅកាន់មណ្ឌលកែប្រែបន្សាបគ្រឿងញៀន ក្រោយពីបានលង់ជក់ថ្នាំញៀនជាមួយមិត្តភក្តិក្នុងផ្ទះសំណាក់អស់ពេញ១យប់ ហើយដោយខ្លាចឪពុកម្តាយដឹងនិងខ្លាចញៀនផងនោះ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

យុវជនខាងលើឈ្មោះភន សំប៊ែរ អាយុ២១ឆ្នាំ ជាជាងភ្លើង សព្វថ្ងៃស្នាក់នៅក្នុងសង្កាត់ឃ្មួញ និងមានស្រុកកំណើតនៅភូមិកោះតាកូវ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ។

ប្រភពបន្តថា មុនពេលកើតហេតុគេឃើញយុវជនរូបនោះជិះម៉ូតូឌុបមកឈប់នៅប៉ុស្តិ៍ប៉ូលិសចោមចៅ ហើយដើរចូលទៅក្នុងដោយស្រែយំ និងរៀបរាប់ប្រាប់គេឯងធ្វើឱ្យមានការភ្ញាក់ផ្អើលពេញប៉ុស្តិ៍។ ពេលនោះត្រូវយុវជនបានរៀបរាប់ថា កាលពីយប់ថ្ងៃទី២០ កុម្ភៈ ខ្លួននិងមិត្តភក្តិសរុប៨នាក់បាននាំគ្នាទៅដើរលេង រួចមិត្តម្នាក់បាននាំខ្លួនចូលផ្ទះសំណាក់ដោយលួចជក់គ្រឿងញៀនអស់ពេញមួយយប់ ។ លុះព្រឹកឡើងដោយខ្លួនខ្លាចញៀនថ្នាំនោះ និងដោយសារខ្លាចឪពុកម្តាយផង ក៏រត់មកឱ្យខាងប៉ូលិសជួយខ្លួនតែម្តង ។

ទោះបីជាយ៉ាងណា ខាងប៉ូលិសបាននាំយុវជនខាងលើទៅកាន់អាជ្ញាធរសង្កាត់ រួចក៏បញ្ជូនទៅបន្តទៅឱ្យខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាបន្ត ៕ សុខាសែនជ័យ

...

image1 (1) image2 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print