ក្រុមសារិកាព្រៃ Newcastle United បានហក់មកឈរកំពូលតារាងអង់គ្លេស Championship វិញហើយ បន្ទាប់ពីយក ឈ្នះលើក្រុម Aston Villa ដោយលទ្ធផល 2-0 នៅក្នុងទឹកដីSt James’ Park កាលពីថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ខ្សែបម្រើសញ្ជាតិបារាំងYoan Gouffranស៊ុតបញ្ចូលទីគ្រាប់ទីមួយឲ្យម្ចាស់ផ្ទះ Newcastle Unitedនៅ នាទី៤២មុនចប់តង់ ទី១។ មួយគ្រាប់ទៀតរបស់ម្ចាស់ផ្ទះបាន មកពីការធ្វើឲ្យចូលទីខ្លួនឯងពីសំណាក់ កីឡាករ Henri Lansbury របស់ក្រុមភ្ញៀវ Aston Villa ។
ក្រោយទទួលជ័យជម្នះក្រុមដែលដឹកនាំដោយលោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញRafa Benitez បានឡើងមកឈរកំពូលតារាងដោយមាន៦៩ពិន្ទុលើក្រុមលេខ២ Brighton & Hove Albionមួយពិន្ទុ។ ចំណែកក្រុម Aston Villa ដែលដឹកនាំ ដោយលោក Steve Bruceស្ថិតនៅលេខរៀងទី១៧មាន៦ពិន្ទុនៅពីលើក្រុមដែលត្រូវកាត់ទៅលេងនៅក្របខណ្ឌ័អង់គ្លេស League 1៕ ដេវីត
...