​Man Utd អាចចាញ់ប្រៀប Chelsea ការប្រកួត FA Cup វគ្គ៨ក្រុមចុងក្រោយ

ចែករំលែក៖

អ្នកចាត់ការ Jose Mourinho របស់ក្រុម Manchester United បានលើកក្នុងសន្និសីទ កាសែតមួយថាក្រុមបិសាចក្រហមរបស់លោកអាចនឹងចាញ់ប្រៀប Chelsea ក្នុង ការប្រកួត FA Cup វគ្គ៨ក្រុមចុងក្រោយ នាខែមីនាខាងមុខនេះ ព្រោះ Man Utd មាន កម្មវិធីប្រកួតក្នុងពានរង្វាន់ជាច្រើន រីឯតោ ខៀវវិញពួកគេមានតែ FA Cupមួយប៉ុណ្ណោះដែលត្រូវខ្វាយខ្វល់ ។

ក្រុម Man Utd ដែលបានឈ្នះក្រុម Blackburn នឹងត្រូវធ្វើដំណើរទៅប៉ះក្រុមខ្លាំង Chelsea នៅកីឡដ្ឋាន Stamford Bridge ដែលជាទឹកដីរបស់ក្រុមតោខៀវ នៅវគ្គ៨ក្រុម FA Cup។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះយល់ថា ក្រុមChelsea បាននាំមុខគេដាច់៨ពិន្ទុឈរកំពូលតារាង Premier League ។ ដូច្នេះពួកគេនឹងផ្ដោត អារម្មណ៍លើ FA Cup ខ្លាំង ប៉ុន្តែ Man Utd វិញ នៅមានប្រកួតពានរង្វាន់ UEFA Europa League, EFL Cup វគ្គផ្ដាច់ព្រ័ត្រ និងត្រូវ ប្រជែងយក Top 4 នៅ Premier League ដ៏តានតឹងទៀត។

លោក Jose Mourinho ថ្លែងថា «ប្រហែល ជា Chelsea ពេលនេះ គិតតែពាន FA Cup ទេ ព្រោះខ្ញុំគិតថាពួកគេនឹងឈ្នះជើងឯក ក្នុងលីកហើយ ហើយពួកគេមិនចាំបាច់ខំប្រឹងពេកនោះទេ។ FA Cup ជាអ្វីៗដែលខ្ញុំ គិតថា សំខាន់បំផុតសម្រាប់ពួកគេ។ ចំណែកយើងនឹងត្រូវប៉ះ St Etienne នៅយប់ថ្ងៃពុធ ត្រូវលេងផ្ដាច់ព្រ័ត្រ EFL Cup អាចត្រូវជួបគូផ្សេងទៀតនៅ Europa League និងត្រូវប្រយុទ្ធដើម្បីបាន Top 4 នៅ Premier League ទៀត។ ដូច្នេះខ្ញុំមានរឿងច្រើនយ៉ាងដែលត្រូវគិត »។

គួរបញ្ជាក់ថា អតីតម្ចាស់ការពារ តំណែងជើងឯក FA Cup បិសាចក្រហម Man Utd នឹងប៉ះ Chelsea ក្នុងវគ្គ៨ក្រុម នៅទី១១ ខែមីនា ឆ្នាំ២០១៧ខាងមុខ ៕ ដេវីត

...

jose

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print