ខ្សែប្រយុទ្ធ Diego Costa ត្រៀមបន្តកិច្ចសន្យាថ្មីជាមួយក្លិបតោខៀវ

ចែករំលែក៖

ក្លិបតោខៀវ Chelsea បានត្រៀមផ្តល់ កិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំក្នុងរង្វង់ទឹកប្រាក់ប្រមាណ៥៧លានផោននឹងអាចកើនឡើងរហូតដល់៦៥លានផោនជាមួយនិងប្រាក់បៀវត្សពលកម្មនឿយហត់ប្រមាណ២២០. ០០០ផោនក្នុង១សប្តាហ៍ដល់កីឡាករ Diego Costa ។

ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីលតែបានចូលសញ្ជាតិអេស្ប៉ាញវ័យ២៨ឆ្នាំរូបនេះ ស្ថិតយ៉ាងប្រកៀកក្នុងការចុះកិច្ចសន្យា បន្តលេងឲ្យក្នុងក្លិប Chelsea ដែលកំពុង នាំមុខក្នុងតារាងអង់គ្លេស Premier League រដូវកាល២០១៦-២០១៧នេះ ហើយមូល ហេតុដែលធ្វើឲ្យក្លិប Chelsea ត្រៀម ដំឡើងប្រាក់បៀវត្ស និងផ្តល់កិច្ចសន្យាថ្មី បន្ទាប់ពីកាលពីរដូវក្តៅកន្លងទៅក្លិប Tianjin Quanjin បានផ្តល់សំណើជាទឹកប្រាក់ ប្រមាណ៣០លានផោនសម្រាប់ខ្សែប្រយុទ្ធ ដែលកំពុងបង្ហាញទម្រង់លេងដ៏ល្អរដូវ កាល២០១៦-២០១៧នេះ ផ្លាស់ទៅលេងនៅក្លិបកំពូលនៅក្របខ័ណ្ឌ Super league របស់ប្រទេសចិនតែត្រូវក្លិប Chelsea បដិសេធ ។

តែប្រសិនជាកិច្ចសន្យានេះ និងធ្វើឡើង ដោយជោគជ័យដូចការគ្រោងទុក Costa និងស្ថិតនៅកំពូលកីឡាករបាល់ទាត់អាជីព ទាំង៥ ជាកីឡាករដែលមានប្រាក់បៀរវត្សប្រចាំសប្តាហ៍ថ្លៃបំផុត បន្ទាប់ពី Rooney ទទួលបានចំណាត់ថ្នាក់លេខ១ដែលទទួលបានប្រាក់ពលកម្មក្នុង១សប្តាហ៍៣០០. ០០០ផោនក្នុង១សប្តាហ៍ ។

អ្នកចាត់ការទូទៅក្លិបតោខៀវ Chelsea លោកAntonio Conte បាននិយាយថា «ពួក យើងនឹងស្ងប់ស្ងាត់បានទេ? ពិតប្រាកដ ណាស់ Costa ជាកីឡាករសំខាន់សម្រាប់យើងរាល់គ្នាស្ថានភាពកាន់តែល្អប្រសើរហើយគាត់នឹងនៅជាមួយពួកយើងដោយក្តីរីករាយ និងចូលរួមជាមួយយើងដើម្បី ប្រកួតប្រជែងយកពានរង្វាន់។ ខ្ញុំបានឃើញគាត់មានការប្តេជ្ញាចិត្ត និង អាកប្បកិរិយា របស់គាត់បង្ហាញថាគាត់សាមគ្គីជាមួយ មិត្តរួមក្រុម និងស្រឡាញ់ក្លិបព្រមទាំងអ្នកគាំទ្រផងដែរ»៕ ដេវីត

...

lion-blue (1) lion-blue (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print