បុគ្គលិកកាសែតរស្មីកម្ពុជាម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិកកាសែតរស្មីកម្ពុជាម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មដោយសារតែត្រូវរថយន្តចាក់បេតុងបើកកៀរប៉ះដៃចង្កូតម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល ហើយកិនពីលើខ្ទេចក្បាលធ្លាយខួរតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវ១៤៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនបើករថយន្តចាក់បេតុងដែលសង្ស័យរំលោភច្បាប់ចរាចរណ៍យ៉ាងធ្ងន់នេះ ដើម្បីចាត់ការតាមច្បាប់ផងដែរ ។

ជនរងគ្រោះឈ្មោះ ស្រូយ នីកា កើតថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៩ នៅឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ បច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ១៥៨ ហ្សេហ្សិត ផ្លូវនរោត្តម ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ទិដ្ឋភាពនៅកន្លែងកើតហេតុ គឺមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរចោមរោមមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ ៕ ជឹម ភារ៉ាដង្កោ

...

jim (5) jim (2) jim (6) jim (1) jim (3) jim (4) jim (9)jim (7) jim (8)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print