សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោក ស្រួយ នីកា អ្នកយកព័ត៌មានទូរទស្សន៍ CNC និងរស្មីកម្ពុជា ដែលលោកជួបគ្រោះថ្នាក់ចរាចរណ៍ រហូតបាត់ បង់ជីវិត គួរឲ្យសោកស្តាយជាទីបំផុត

ចែករំលែក៖

ភ្នំពេញ ៖ លោក ស្រួយ នីកា អ្នកយកព័ង៌មានរស្មីកម្ពុជា និងCNC បានបាត់បង់ជីវិតយ៉ាងអាណោច អាធ័មដោយសារតែត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍ បើកកៀរប៉ះដៃចង្កូតម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល ហើយកិនពីលើខ្ទេចក្បាលធ្លាយខួរតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៨និង៤០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវ១៤៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនបើករថយន្តក្រឡុកស៊ីម៉ង់ត៍ដែលសង្ស័យរំលោភច្បាប់ចរាចរណ៍យ៉ាងធ្ងន់នេះ ដើម្បីចាត់ការតាមច្បាប់ផងដែរ ។

លោក ស្រូយ នីកា កើតថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៩ នៅឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

បច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ១៥៨ ហ្សេហ្សិត ផ្លូវនរោត្តម ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕ ជឹម ភារ៉ាដង្កោ

...

IMG_1786 IMG_1788 IMG_1789 IMG_1790 IMG_1791

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print