រន្ធត់ណាស់!! បុរសម្នា្កក់ដាច់ខ្លួនជា២កំណាត់និង២នាក់ទៀតរងរបួសធ្ងន់ដោយសារជិះម៉ូតូឌុបគ្នា

ចែករំលែក៖

ខេត្តសៀមរាប ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយសារ បុរស៣នាក់ជិះម៉ូតូឌុបគ្នាបើកទៅបុករថយន្តធំពីចំហៀងខ្ទាតចូលទៅក្រោមកង់កិនអូសប្រហែលជាង២០០ម៉ែត្រ បណ្តាលឱ្យស្លាប់ម្នាក់ដាច់ខ្លួនជា២កំណាត់ ចំណែកអ្នករួមដំណើរ២នាក់បានខ្ទាតចេញពីកង់ឡានរងរបួសធ្ងន់និងស្រាល ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ដែលរស់នៅតាមដងផ្លូវក្រវ៉ាត់ក្រុងទាំងយប់រំលងអាធ្រាត្រវេលាម៉ោង១២និង២០នាទី ឈានចូលថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបំបែក(ផ្លូវក្រវ៉ាត់ក្រុង)ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

តាមប្រភពពត័មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងជិះឌុបគ្នា៣នាក់បានបើកទៅបុករថយន្ដពីចំហៀងទាំងកំរោល ទំនងជា ទើបចេញពីផឹកស៊ី ហើយគេឃើញអ្នកជិះក្រោយខ្ទាតចូលទៅក្រោមកង់ឡាន បណ្តាលឱ្យកិននិងអូសយ៉ាងឆ្ងាយរហូតដាច់ខ្លួនជាពីរកំណាត់ ។ចំណែក២នាក់រួមដំណើរជាមួយ ម្នាក់អ្នកឌុប និងម្នាក់ទៀតជាអ្នកជិះកណ្តាលនោះបានខ្ទាតចេញពីឡានបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ទើបរថយន្ដនោះឈប់។ ប្រភពបានបន្តថា ករណីបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសនោះប្រហែលជាអាចអ្នកបើកបរឡានមិនបានដឹងថាមានម៉ូតូជិះទៅបុករថយន្ដរបស់ខ្លួនទេ។

ប្រភពពីមន្ត្រីនគរបាលចរាចរណ៏ខេត្តបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២២ខែកុម្ភៈថា ជនរងគ្រោះទាំង៣នាក់ មាន៖ ទី១/ឈ្មោះ ឡាំ ចំរ៉ុង ភេទប្រុសអាយុ៣២ឆ្នាំ(របួសស្រាល) ជាអ្នកបើកបរម៉ូតូម៉ាកC125 ពណ៏ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1.IN.48.01 ជិះគ្នា៣នាក់ក្នុងទិសដៅពីលិចទៅកើត  ទី២/ឈ្មោះ ឡាំ ទុយ ភេទប្រុសអាយុ៣០ឆ្នាំ អង្គុយកណ្តាល(របួសធ្ងន់) និង ទី៣/ឈ្មោះ ឡាំ លីប្រុសអាយុ២៨ឆ្នាំអង្គុយក្រោយ(ស្លាប់) អ្នកទាំងបី ជាបងប្អូននឹងគ្នា មានទីលំនៅ ភូមិមមាញ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងបានឃាត់ខ្លួនអ្នកបើកបររថយន្តធុនធំ ម្នាក់ មានឈ្មោះឡុង សីឡា ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅ ស្រុកបាកាន ខេត្តពោធិសាត់ បើកបររថយន្តចង្កូតស្តាំ ម៉ាក ហ្វីណូ ពណ៌ខៀវ  ពាក់ស្លាកលេខ ៣.PRV.00.07  ដែលបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាពីត្បូងទៅជើង តាមផ្លូវក្រវ៉ាត់ក្រុង។

បច្ចុប្បន្ន រថយន្ត និង ម៉ូតូ កម្លាំងជំនាញបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក នៃស្នងការនគរបាលខេត្ត រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែក អ្នកបើកបររថយន្ត ឃាត់ខ្លួនធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៧ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ រីឯ សាកសព ជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  ឯ អ្នករងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ៕ ប៊ុន រិទ្ធី

...

nkd-1 (1) nkd-1 (2) nkd-1 (3) nkd-1 (4) nkd-1 (5) nkd-1 (6) nkd-1 (7) nkd-1 (8) nkd-1 (9) nkd-1 (10) nkd-1 (11)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print