បុរស២នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្ត HUMMER បើកចេញពីសណ្ឋាគារបណ្តាលឲ្យរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្ត HUMMER បើកចេញពីសណ្ឋាគារ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខសណ្ឋាគារកាលីហ្វ័រញ៉ា អន្តរជាតិ ទល់មុខប្រលានយន្តហោះពោធិ៍ចិនតុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីកន្លែងហេតុ កើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តម៉ាក HUMMER ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AH-0566 បើកបរដោយជនជាតិចិនម្នាក់ ចេញពីសណ្ឋាគារខាងលើ ខណៈបានចេញមកលើផ្លូវសហព័ន្ធរុស្ស៊ី ក៏មានម៉ូតូមួយគ្រឿងម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1R-2880 ជិះដោយបុរស២នាក់តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ក៏វ៉ាកអើនិងរថយន្តខាងលើបណ្តាលឲ្យបុករថយន្តពេញទំហឹង រងរបួសអ្នកឌុបធ្ងន់ រីឯអ្នកជិះពីក្រោយរងរបួសស្រាល។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់គ្លីនិកឯកជនមកដឹកទៅសង្គ្រោះបន្ទាន់ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅទុកនៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិសែនជ័យ ដើម្បីរងចាំការដោះស្រាយ៕ សុខាសែនជ័យ

...

unnamed (1) unnamed

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print