អភិបាលក្រុងញូវយ៉កប្រឆាំងនឹងគម្រោងច្បាប់បណ្តេញជនអន្តោប្រវេសន៍របស់លោក ត្រាំ

ចែករំលែក៖

សារព័ត៌មាន sputnik នៅថ្ងៃទី២៣ ខែកុម្ភៈ បានផ្សាយថា អភិបាលក្រុងញូវ យ៉កលោក Eric Schneiderman បាន ប្រកាសថា រដ្ឋាភិបាលអាមេរិកគ្មានសិទ្ធិ ទៅតាមផ្លូវច្បាប់ក្នុងការបណ្តេញជនអន្តោប្រវេសន៍នៅតាមតំបន់នោះឡើយប្រសិនបើមន្ត្រីក្នុងតំបន់មិនយល់ព្រម។

លោក Eric Schneiderman បាន បញ្ជាក់ថា «ទៅតាមផ្លូវច្បាប់ដែលមន្ត្រីនៅក្នុងរដ្ឋញូវយ៉កប្រកាសកាលពីខែមករាកន្លង មកមន្ត្រីក្នុងតំបន់មិនត្រូវបានបង្ខំឲ្យចូល រួមអនុវត្តគោលនយោបាយបណ្តេញជន អន្តោប្រវេសន៍ដែលខ្វះភាពឆ្លាតវៃ និង មានលក្ខណៈបំផ្លាញរបស់ប្រធានាធិបតី ត្រាំ»។

ការប្រកាសរបស់អភិបាលក្រុងញូវយ៉ក ធ្វើឡើងក្រោយពេលដែលក្រសួងសន្តិសុខ ជាតិអាមេរិក DHS បានប្រកាសថា រដ្ឋា ភិបាលប្រទេសនេះនឹងចាប់ផ្តើមបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិក។

គម្រោងច្បាប់ខាងលើបង្កការព្រួយបារម្ភ យ៉ាងខ្លាំងដល់ពលរដ្ឋអាមេរិក ពិសេសជនអន្តោប្រវេសន៍ជាង១១លាននាក់នៅអាមេរិកមិនទាន់មានលិខិតស្នាមរស់នៅ។ ការ បណ្តេញជនអន្តោប្រវេសន៍របស់លោក ត្រាំ នឹងធ្វើឲ្យពលរដ្ឋនៅជុំវិញពិភពលោកថ្កោលទោស ពិសេសគឺមេដឹកនាំនៅក្នុងតំបន់អឺរ៉ុប ក្នុងពេលដែលអឺរ៉ុបកំពុងតែរៀបចំការបែងចែកជនភៀសខ្លួនហូរចូលអឺរ៉ុប រាប់លាននាក់។

បច្ចុប្បន្នពិភពលោកកំពុងប្រឈមនឹង វិបត្តិជនភៀសខ្លួន ចំណែកអាមេរិកវិញក្នុង នាមជាប្រទេសមហាអំណាចលើពិភព លោកបែរជាបណ្តេញជនភៀសខ្លួនទៅវិញ គឺជាទង្វើផ្ទុយទៅនឹងគោលការណ៍អន្តរជាតិ និងជាប្រទេសមហាអំណាចលើពិភពលោក។

គម្រោងបណ្តេញជនអន្តោប្រវេសន៍របស់លោក ត្រាំ រងការធ្វើបាតុកម្មប្រឆាំងយ៉ាង ខ្លាំងពីពលរដ្ឋអាមេរិកដោយសារតែនៅលើទឹកដីអាមេរិកមានពលរដ្ឋជាង៣០០លាននាក់ភាគច្រើនជាជនអន្តោប្រវេសន៍ដូច គ្នា ហើយលោកត្រាំក៏ជាកូនចៅជនអន្តោប្រវេសន៍នៅអាមេរិកដែរ។

ការចេញច្បាប់ថ្មីនេះដោយសារតែលោក ត្រាំ បរាជ័យតាមផ្លូវតុលាការដែលបង្កក ច្បាប់ហាមប្រាមជនអន្តោប្រវេសន៍មកពី៧ប្រទេសចូលទឹកដីអាមេរិកច្បាប់នោះត្រូវបានតុលាការថា ជាការរើសអើងជាតិ សាសន៍មិនអាចទទួលយកបានឡើយ បើ ទោះបីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ដើម្បីសន្តិសុខសុវត្ថិភាព ជាតិក៏ដោយ។

ទន្ទឹមនេះលោក Sean Spicer ដែលជា អ្នកនាំពាក្យរបស់សេតវិមានបានបញ្ជាក់ ប្រាប់ថា សេតវិមានកំពុងរៀបចំក្រឹត្យថ្មី មួយទៀតស្របទៅតាមបំណងរបស់ខ្លួនដើម្បីឈានទៅដល់គោលដៅដែលលោក ត្រាំ ចង់បាន តែត្រូវធ្វើយ៉ាងណាគេចឲ្យ ផុតពីគំនាបផ្លូវច្បាប់និងតុលាការរហូតទាល់ តែបានទទួលជ័យជម្នះ។

លោក Sean Spicer នៅតែមានក្តីសង្ឃឹម ជានិច្ចថា ជាផ្លូវការសេតវិមាននឹងបានឈ្នះនៅមុខតុលាការក្នុងការតទល់ជាមួយនឹង រដ្ឋវ៉ាស៊ីនតោន។ ទន្ទឹមនេះសេតវិមានបានទទួលស្គាល់ដែរថា ការសរសេរអត្ថបទជាថ្មីឡើងវិញទៅតាមបំណងចិត្តរបស់ខ្លួននោះគឺជាដំណោះស្រាយមួយដ៏រហ័ស។

ម្យ៉ាងទៀតឯកសារដែលរៀបចំរួចនឹងបញ្ជូនទៅដល់បណ្តាញសារព័ត៌មានបានស្នើឲ្យពលរដ្ឋដែលធ្លាប់ចូលមកសហរដ្ឋអាមេរិកនិងអ្នកមានទិដ្ឋាការឬក៏មានបណ្ណស្នាក់នៅក្នុងទឹកដីអាមេរិកអាចចូលមក ក្នុងទឹកដីអាមេរិកបាន។ តែអត្ថបទនោះក៏ពុំបានបញ្ជាក់អ្វីដែលថាពលរដ្ឋដទៃផ្សេងទៀតអាចនឹងមានលទ្ធភាពក្នុងការដាក់ ពាក្យសុំទិដ្ឋាការនេះទេ។

ក្រឹត្យថ្មីនេះត្រូវបានក្រសួងពាក់ព័ន្ធ អានពិនិត្យនិងវាយតម្លៃជាថ្មីឡើងវិញដើម្បី ចៀសវៀងការរាំងខ្ទប់ជាថ្មីម្តងទៀតនៅ តុលាការ ពីព្រោះក្រុមមេធាវីនៅក្នុងរដ្ឋជាច្រើនបានសន្យាថា នឹងបិទខ្ទប់ក្រឹត្យថ្មីរបស់ លោក ដូណាល់ ត្រាំ៕

trump (1)trump (2)trump (3)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print