លោក Owen Coyle លាលែងចេញពីតំណែងអ្នកចាត់ការទូទៅក្រុមកុលាបក្រហម Blackburn Rovers

ចែករំលែក៖

លោក Owen Coyleបានសម្រេចចិត្តចាកចេញពីតំណែងអ្នកចាត់ការទូទៅក្រុម Blackburn Roversក្នុង ក្របខ័ណ្ឌអង់គ្លេស Championshipហើយបន្ទាប់ពីដឹកនាំបាន៨ខែមក ។

អ្នកចាត់ការទូទៅវ័យ៥០ឆ្នាំនេះបានចូលមកដឹកនាំក្រុមកុលាបក្រហមកាលពីខែ មិថុនា ឆ្នាំ២០១៦ ហើយលទ្ធផលគឺក្រុមគាត់លេងឈ្នះតែ១១ដងប៉ុណ្ណោះក្នុង ចំណោម៣៧ប្រកួត។ បច្ចុប្បន្នក្រុម Blackburnកំពុងឈរលេខរៀងទី២៣ លើតំបន់គ្រោះថ្នាក់តែ៣ពិន្ទុ ។

ប្រកួតចុងក្រោយរបស់ក្លិបBlackburn Roversដែលដឹកនាំដោយ លោកOwen Coyle គឺប្រកួតចាញ់ក្រុមបិសាចក្រហម Manchester Unitedដោយលទ្ធផល 2-1 នៅក្នុងកម្មវិធីអង់គ្លេស FA Cup ។

នៅពេលជាមួយគ្នានេះលោក Sandy Stewart ជំនួយការរបស់លោក Owen Coyle គ្រូបង្វឹកក្រុមឈុតធំលោក John Henry និងគ្រូបង្វឹកអ្នកចាំទីលោក Phil Hughesក៏បានសម្រេចចិត្តចាកចេញ ពីទឹកដី Ewood Parkរបស់ក្រុម Blackburn Roversដូចគ្នា ៕

...

16924290_1392085367514587_325005231_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print