តុលាការឧក្រិដ្ឋកម្មអន្តរជាតិគឺជាស្ថា ប័នមួយដែលអាចកាត់ក្តីបទឧក្រិដ្ឋផ្សេងៗនៅលើពិភពលោកពិសេសគឺប្រទេសដែល ជាសមាជិកដែលមានមេដឹកនាំផ្តាច់ការ សាហាវសម្លាប់មនុស្សជាច្រើនដោយមិនឆ្លងកាត់ការកាត់ក្តីរបស់តុលាការ។
តុលាការនេះត្រូវបានមេដឹកនាំមួយ ចំនួនក្នុងនោះមានទាំងប្រធានាធិបតីរុស្ស៊ីបានចាត់ទុកថាជាឧបករណ៍របស់អាមេរិកក្នុងការកម្ចាត់មេដឹកនាំដែលមិនស្តាប់អាមេរិកក្នុងនោះមានមេដឹកនាំផ្តាច់ការជាដើម។ ទាំងនោះហើយបានរុស្ស៊ីសុំចាក ចេញពីតុលាការនេះដោយមិនចង់រង គំនាបអ្វីបន្ថែមឡើយ។
ក្រុមអ្នកឯកទេសយល់ឃើញថា នៅ ពេលដែលមេដឹកនាំប្រទេសមួយចំនួនចង់ចាកចេញពីតុលាការ ICC នេះគឺជារឿង មួយគួរឲ្យព្រួយបារម្ភដោយសារតែមេដឹកនាំទាំងនោះមិនមានគំនាបពីតុលាការអាចនឹងប្រព្រឹត្តបទល្មើសឧក្រិដ្ឋផ្សេងៗដើម្បីការពារអំណាច ដោយមិនខ្លាចមានអ្នកណាចោទប្រកាន់ឡើយ។
ចាប់តាំងពីរុស្ស៊ីសម្រេចដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC មកមានប្រទេសជាច្រើនទៀតបានដើរតាមគន្លង របស់រុស្ស៊ីចាកចេញជាបន្តបន្ទាប់។
នៅពេលនេះគណៈកម្មាធិការសហគមន៍ ទ្វីបអាហ្វ្រិក និងមេដឹកនាំនៅទីនោះបាន អនុម័តដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ។ ទាំងនោះបានបង្ហាញយ៉ាង ច្បាស់ថា មេដឹកនាំទ្វីបអាហ្វ្រិកក៏អស់ការ អត់ធ្មត់ទៅលើតុលាការ ICC ផងដែរ ក្រោយ ពេលតុលាការហាក់ដូចជាផ្តោតសំខាន់ ទៅលើទ្វីបអាហ្វ្រិក និងក្រុមប្រទេសដែលប្រឆាំងលោកខាងលិចតែប៉ុណ្ណោះ។
លោក Desire Assogbavi ប្រធាន ការិយាល័យ Oxfam ទទួលបន្ទុកទំនាក់ ទំនងបានបញ្ជាក់ថាការដកខ្លួនចេញនោះគឺជាការពិត និងមានលក្ខណៈនយោ បាយ។ សហគមន៍ទ្វីបអាហ្វ្រិកអាចរួម គ្នាដកចេញពី ICC ឬក៏ដកចេញតាមប្រទេស នីមួយៗក៏បាន។
កន្លងមកប្រទេសហ្វុីលីពីនក៏បានប្រកាស ដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ផងដែរ ដើម្បីគាំទ្រដល់សម្ពន្ធមិត្តថ្មីរុស្ស៊ី ប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានប្រកាសថា លោកអាចនឹង ដើរតាមគន្លងរុស្ស៊ីដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ក្រោយពេលដែល លោកខាងលិចបានថ្កោលទោសលោកពី សង្គ្រាមប្រឆាំងគ្រឿងញៀនដែលសម្លាប់ មនុស្សអស់យ៉ាងច្រើន។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោក ឌុយទែរតេ បញ្ជាក់ថា ICC «អត់ ប្រយោជន៍»។ ជាមួយគ្នានោះលោកបាន បង្ហាញពីការខកចិត្តទៅលើការចោទប្រកាន់ របស់លោកខាងលិចមកលើរដ្ឋាភិបាលរបស់ លោកក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។
ពាក់ព័ន្ធនឹងការសុំដកខ្លួនចេញពី ICC របស់អាហ្វ្រិកខាងត្បូងចៅក្រមមួយរូប របស់អាហ្វ្រិកខាងត្បូង ទើបបានសម្រេចនៅថ្ងៃទី២២ខែកុម្ភៈថា លិខិតដែលរដ្ឋា ភិបាលអាហ្វ្រិកខាងត្បូងបានផ្ញើទៅកាន់ អង្គការសហប្រជាជាតិដើម្បីដកខ្លួនអាហ្វ្រិកខាងត្បូងចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិនោះគឺមានលក្ខណៈផ្ទុយពីរដ្ឋធម្មនុញ្ញ។ លោកចៅក្រមអាហ្វ្រិកខាងត្បូងបានទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់នីតិវិធីនេះជា បន្ទាន់។ គណបក្សប្រឆាំងដែលជាអ្នក ដាក់ពាក្យប្តឹងបានសម្តែងការត្រេកអរ នឹងសេចក្តីសម្រេចនេះ ហើយអំពាវនាវឲ្យរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងពិចារណាឡើង វិញអំពីទង្វើរបស់ខ្លួន។
ចៅក្រមដែលមានភាពក្លាហានដូច លោកចៅក្រមអាហ្វ្រិកខាងត្បូងឈ្មោះ Phineas Mojapelo មានមិនច្រើនទេ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីគណ បក្សប្រឆាំងរបស់អាហ្រ្វិកខាងត្បូងនៅ ថ្ងៃពុធទី២២ កុម្ភៈ លោកចៅក្រមនេះ បានសម្រេចថា លិខិតដែលរដ្ឋាភិបាល អាហ្វ្រិកខាងត្បូងបានផ្ញើទៅកាន់អង្គការ សហប្រជាជាតិដើម្បីសុំដកប្រទេសខ្លួន ចេញពីសមាជិកនៃតុលាការព្រហ្មទណ្ឌ អន្តរជាតិគឺផ្ទុយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ អាហ្វ្រិកខាងត្បូងដោយសារតែរដ្ឋាភិបាលបានធ្វើលិខិតនេះ តែម្នាក់ឯងដោយពុំបានឆ្លងកាត់ការបោះឆ្នោតយល់ព្រមពីរដ្ឋសភា។
សម្រាប់គណបក្សប្រឆាំងការដកខ្លួន អាហ្វ្រិកខាងត្បូងចេញពីប្រទេសហត្ថលេខី នៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ គឺជារឿងមួយធ្ងន់ធ្ងរ ព្រោះវាផ្ទុយពីគោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញអាហ្វ្រិកខាងត្បូង ដែលជាកេរមរតករបស់លោក Nelson Mandela។ ដោយឡែកអ្នកនាំពាក្យក្រសួង យុត្តិធម៌បានបញ្ជាក់ថា គេកំពុងពិនិត្យមើល អំពីលទ្ធភាពនៃការធ្វើបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសេចក្តីសម្រេចរបស់ចៅក្រម នេះ។
គួររំលឹកថា លោក Jacob Zuma ប្រធា នាធិបតីអាហ្វ្រិកខាងត្បូងបានសម្រេចចិត្តដកខ្លួនចេញពីតុលាការក្រុងឡាអេបន្ទាប់ ពីមានពាក្យចោទប្រកាន់ជាច្រើនទៅលើ រដ្ឋាភិបាលលោកថា មិនបានជួយសហការក្នុងការឃាត់ខ្លួនលោក Omar el Béchir ប្រធានាធិបតីស៊ូដង់។ លោក el Béchir ត្រូវបានតុលាការក្រុងឡាអេចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិដែលបានកើតឡើងនៅតំបន់ដាកហ្វួរ។ តុលាការកំពូលអាហ្វ្រិក ខាងត្បូងក៏ធ្លាប់បានចោទប្រកាន់ថា ទង្វើ របស់រដ្ឋាភិបាលដែលមិនសហការជាមួយតុលាការក្រុងឡាអេគឺជាភាពកំសាក។
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនៅអាហ្វ្រិកមួយចំនួនបាននាំគ្នា គំរាមដកខ្លួនចេញពីតុលាការក្រុងឡាអេ ដោយពួកគេលើកឡើងថា តុលាការនេះ បានធ្វើការស៊ើបអង្កេត និងជុំនំជម្រះតែទៅ លើមេដឹកនាំដែលមកពីប្រទេសអាហ្វ្រិក។ តុលាការក្រុងឡាអេបានឆ្លើយតបមកវិញ ថា សំណុំរឿងចំនួន១០ដែលតុលាការកំពុង តែធ្វើការស៊ើបអង្កេតគឺមាន៩ហើយដែលជាប់ពាក់ព័ន្ធនឹងប្រទេសអាហ្វ្រិក ហើយវាមិនមែនជាជម្រើសរបស់តុលាការទេ តែ វាជាពាក្យបណ្តឹងដែលមានប្រភពពីប្រទេស ទាំងនោះ។
កាលពីខែតុលាកន្លងទៅប្រទេសប៊ុយ រុនឌីបានដកខ្លួនរួចហើយ។ ចំណែកកេន យ៉ាក៏បានប្រកាសថា គេកំពុងពិចារណា លើនីតិវិធីដកខ្លួនចេញពីតុលាការព្រហ្ម ទណ្ឌអន្តរជាតិដែរ។ ផ្ទុយពីប្រទេសទាំង អស់នេះប្រទេសអាហ្វ្រិកមួយចំនួនដូចជា ប្រទេសសេណេហ្គាល់ និងប៊ុតស្វាណាជា ដើមបានសម្តែងការគាំទ្រពេញទំហឹងដល់តួនាទីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី