លោក ទេព រិទ្ធិវិទ្ធ មានជំនឿថា អត្តពលិករបស់លោកអាចដណ្តើមយកមេដាយនៅឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខា ធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នៅតែបង្ហាញជំនឿចិត្តយ៉ាងមុតមាំចំពោះអត្តពលិករបស់លោកដែរ ទោះបីបានធ្លាក់ចេញពីព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់យុវជនអន្តរជាតិលើកទី២( ITF Ages Junior 2017 )ក្នុងនាមជាម្ចាស់ផ្ទះក៏ដោយចុះ ។

យោងតាមលទ្ធផលរបស់គណៈកម្មការ បច្ចេកទេសរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានឲ្យដឹងថា វិញ្ញាសាវាយគូនារីអាយុ១៨ឆ្នាំកីឡាការិនីជប៉ុន Ando Yuki និង Saigo Rina បានឈ្នះកីឡាការិនី ថៃ Punin និង Natthapat ក្នុងលទ្ធផល ៦ទល់២ និង៦ទល់៤ ខណៈកីឡាការិនីរុស្ស៊ី Evelina និង Mariya ឈ្នះកីឡាការិនីហ្វុី លីពីន Rafaella Jean ដែលចាប់ដៃគូជាមួយ កីឡាការិនីចិន Jing Jing ដោយលទ្ធផល ៦-២, ៤-៦ និង១០-៧ ក្នុងវគ្គជម្រុះ កាលពីថ្ងៃអង្គារទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពព័ត៌មានខាងលើបានបញ្ជាក់ បន្ថែមថា ចំពោះកីឡាការិនីឥណ្ឌូណេស៊ី Putri Sanjugan ដែលចាប់ដៃគូជាមួយ កីឡាការិនីអាមេរិក Tiffany Linh បានលេងឈ្នះកីឡាការិនីម្ចាស់ផ្ទះកម្ពុជា ហូ ស្រីណុច ដែលចាប់ដៃគូជាមួយកីឡាការិនី ជប៉ុន Emiri ក្នុងលទ្ធផលពិន្ទុ ៦ទល់២ និង៦ទល់០ ។

ចំណែកឯវិញ្ញាសាវាយគូបុរសកីឡាករកម្ពុជា ឈៀង វណ្ណាសិទ្ធ និងកីឡាករ ឃ្លាំង ពន្លក បានលេងចាញ់កីឡាករហ្វុីលី ពីន Michael Francis និង កីឡាករម៉ាឡេស៊ី Takeshi ដោយលទ្ធ ផលពិន្ទុ ០ទល់៦ និង២ទល់៦ ខណៈដែល កីឡាករកម្ពុជា២នាក់ទៀតបានប្រកួតចាញ់កីឡាករឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីក្នុងលទ្ធផល០ទល់៦ និង ២ទល់៦។ សម្រាប់កីឡាករកីឡាការិនីកម្ពុជាបានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គជម្រុះសប្តាហ៍ទី២នេះ មានតែកីឡាករ កីឡាការិនីបរទេសប៉ុណ្ណោះដែលមានសិទ្ធិឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជា បន្ត ។

លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបាន បញ្ជាក់ថា បើទោះបីជាយុវជនថ្នាលកម្ពុជាមិនទទួលបានលទ្ធផលល្អ និងធ្លាក់ចេញត្រឹមវគ្គជម្រុះបែបនេះក៏ដោយក៏លោករីក រាយនឹងទទួលយក ពីព្រោះថាអ្វីៗទាំងអស់ នេះគឺធ្វើឡើងក្នុងគោលដៅពង្រឹងគុណភាពសមត្ថភាពកីឡាករកីឡាការិនីសម្រាប់ កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ ។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៨កម្ពុជាគ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះលើកទី៣ម្តងទៀត ដើម្បីបង្កើនសមត្ថភាពរបស់កីឡាករ កីឡាការិនីថ្នាលកម្ពុជាឲ្យកាន់ តែរឹងមាំ សម្រាប់ការរៀបចំខ្លួនទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ខាងមុខ ៕ សារីម

...

sarim (1) sarim (7) sarim (2) sarim (6) sarim (4) sarim (3) sarim (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print