កាលពីថ្ងៃទី២១ ខែកុម្ភៈ មានករណី ប្លន់ប្រដាប់អាវុធមួយទៅលើក្រុមហ៊ុនឯកទេសដឹកជញ្ជូនប្រាក់ ស្ថិតនៅស្រុក Recife រដ្ឋ Pernambuco ប្រទេសប្រេស៊ីល។
លោក Gleidson gon Calves អ្នកនាំ ពាក្យប៉ូលិសប្រេស៊ីលបានឲ្យដឹថា ក្រុមចោរ ប្លន់ប្រដាប់អាវុធមានគ្នាប្រមាណ៣០នាក់ ប្រើកាំភ្លើង AK និងគ្រាប់បែក មីន បំផ្លាញជញ្ជាំងចូលទៅប្លន់ប្រាក់របស់ក្រុមហ៊ុន ដឹកជញ្ជូន Brinks ។
ក្រោយពេលបំផ្ទុះហើយ ពួកគេសម្រុក ចូលខាងក្នុង ក្រុមចោរបានដុតកម្ទេច រថយន្ត និងបង្កឲ្យមានផ្សែង ដើម្បីរារាំងការ តាមចាប់របស់កម្លាំងប៉ូលិស។ ប៉ូលិស ប្រមាណជាង៣០០នាក់បានបញ្ជូនទៅ កាន់ទីនោះ ហើយរកឃើញគ្រាប់រំសេវជា ច្រើន និងរថពាសដែក២គ្រឿង។ នៅក្នុងការប៉ះទង្គិចគ្នាបណ្តាឲ្យប៉ូលិស៣នាក់រង របួសពេលបាញ់ប្រហារជាមួយក្រុមចោរ។
ស្ថានភាពសន្តិសុខនៅក្នុងប្រទេស ប្រេស៊ីល កាន់តែអាក្រក់ទៅពី១ថ្ងៃទៅ១ថ្ងៃ ក្រោយពេលដែលប៉ូលិសនៅទីក្រុង៣០រូប បាននាំគ្នាធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារ។ ការធ្វើកូដកម្ម របស់ប៉ូលិសបានធ្វើឲ្យមានការឆក់ប្លន់ជាច្រើនកើតឡើងនៅក្នុងប្រទេសប្រេស៊ីលដោយសារតែមិនមានប៉ូលិសការពារនាំគ្នាទៅធ្វើកូដកម្មទាំងអស់៕
ប្រែសម្រួល៖ ម៉ែវ សាធី