អាមេរិកបញ្ជូនយន្តហោះចម្បាំង១២គ្រឿងទៅទប់ស្កាត់កូរ៉េខាងត្បូងនិងចិន

ចែករំលែក៖

អាមេរិកបានសម្រេចបញ្ជូនយន្តហោះ ចម្បាំងទំនើបបំផុតរបស់ខ្លួន១២គ្រឿង ប្រភេទ F-35 A Joint Strike ទៅកាន់អាស៊ី ប៉ាស៊ីហ្វិកសម្រាប់ទប់ទល់នឹងកូរ៉េខាងជើង និងការគំរាមកំហែងពីប្រទេសចិន។

ការបញ្ជូនយន្តហោះចម្បាំង១២គ្រឿងប្រភេទ F-35 ទៅកាន់តំបន់អាស៊ីនេះ នៅ ពេលដែលទាហានអាកាសអាមេរិកបាន ទិញយន្តហោះប្រភេទនេះ២៦គ្រឿង រហូតដល់ដំណាច់ឆ្នាំ២០១៧។ តាម គម្រោងទហានអាកាសអាមេរិកបាន សម្រេចទិញយន្តហោះប្រភេទនេះរហូត ដល់៤៨គ្រឿងក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ ២០១៨ដល់ឆ្នាំ២០២២។

អនុប្រធានគម្រោងទិញដូរអាវុធរបស់កម្លាំងទាហានអាមេរិកលោក Jerry D Harris Jr បានឲ្យដឹងថា «ជាមួយនឹងយន្តហោះចម្បាំងទំនើបបំផុត F-35 កម្លាំង ទាហានអាមេរិកនឹងបើកការវាយប្រហារបានលឿនបំផុតនៅលើពិភពលោក និង រក្សាទាហានអាកាសខ្លាំងបំផុតលើពិភពលោកផងដែរ»។

យន្តហោះ F-35 មានសមត្ថភាពវាយ ប្រហារកម្ទេចបំផ្លាញគូសត្រូវបានគ្រប់ ពេលវេលា។ យន្តហោះខាងលើមានប្រព័ន្ធ ស្វ័យប្រវត្តិអាចទទួលនិងចែកចាយព័ត៌ មានបានយ៉ាងលឿនបំផុតក្នុងប្រវត្តិសាស្ត្រ យន្តហោះចម្បាំងផ្តល់ផលវិជ្ជមានដល់ អាកាសយានិក។

ការដាក់ពង្រាយយន្តហោះខាងលើ កើតឡើងក្នុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអាមេរិកនិងប្រទេសមួយចំនួននៅតំបន់អាស៊ីក្នុងនោះមានចិន និងកូរ៉េខាងជើងក្រោយពេលដែលកូរ៉េខាង ជើងបានសាកល្បងមីស៊ីលអាចបំពាក់ក្បាល គ្រាប់បរមាណូបាន។

ការដាក់ពង្រាយយន្តហោះ F-35 នៅ តំបន់អាស៊ីប៉ាស៊ីហ្វិកបង្ហាញឲ្យឃើញថា អាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានយកចិត្តទុកដាក់នៅ លើសកម្មភាពពង្រីកអំណាចគ្រប់គ្រង ដែនសមុទ្រចិនភាគខាងត្បូងរបស់រដ្ឋា ភិបាលទីក្រុងប៉េកាំង។ ក្រៅពីនេះនៅមានការគំរាមកំហែងពីកូរ៉េខាងជើងផងដែរ។

អ្នកនាំពាក្យសេតវិមានលោក Sean Spicer បានប្រកាសថា «អាមេរិកនឹងធ្វើ គ្រប់យ៉ាងដើម្បីការពារផលប្រយោជន៍របស់ អាមេរិកនៅក្នុងតំបន់»។

ក្រៅពីតំបន់អាស៊ីអាមេរិកក៏នឹងបញ្ជូនយន្តហោះ F-35A ទៅកាន់តំបន់អឺរ៉ុប ផង ដែរ ដើម្បីទប់ទល់និងរុស្ស៊ី អីុរ៉ង់ ដែលអាចគំរាមកំហែងដល់សន្តិសុខសុវត្ថិភាពរបស់អាមេរិកបានគ្រប់ពេល។

សកម្មភាពរបស់ប្រធានាធិបតីអាមេរិក គឺជាការចាប់ផ្តើមឲ្យមានសកម្មភាពប្រកួតប្រជែងអាវុធសាជាថ្មីនៅលើពិភពលោក ក្នុងពេលដែលប្រទេសដែលជាសត្រូវរបស់ អាមេរិកខិតខំចំណាយសម្រាប់ទិញអាវុធធ្វើឲ្យមានតុល្យភាពយោធា។ ចំណែកអាមេរិកក៏នឹងទទួលបានផលប្រយោជន៍ជាច្រើនពីការលក់អាវុធទាំងនោះ៕

korea (1) korea (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print