កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឧត្តមសេ នីយ៍ទោ Sithi Trakulwong អ្នកដឹកនាំកិច្ចពិភាក្សារបស់រដ្ឋាភិបាលថៃជាមួយក្រុម ឧទ្ទាមអ៊ិស្លាមនៅភាគខាងត្បូងប្រទេស នេះបានឲ្យដឹងថា កម្លាំងទាហានថៃបានព្រមព្រៀងជាមួយក្រុមឧទ្ទាម Mara Patani ក្នុងការបង្កើតតំបន់មានសុវត្ថិភាពនៅតំបន់ ភាគខាងត្បូង។
ឧត្តមសេនីយ៍ទោ Sithi Trakulwong បានបញ្ជាក់ថា «ភាគីទាំងពីរបានព្រមព្រៀង បង្កើតតំបន់មានសុវត្ថិភាពនៅ៣ខេត្តភាគខាងត្បូង។ នេះគឺជាជំហានវិជ្ជមានមួយ ក្រោយរយៈពេលជាង២ខែពិភាក្សា»។ លោកបន្តទៀតថា កិច្ចព្រមព្រៀងនឹងធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ីនាសប្តាហ៍ ក្រោយ។ ម៉ាឡេស៊ីជាប្រទេសធ្វើជាអាជ្ញា កណ្តាលនៅក្នុងកិច្ចព្រមពិភាក្សាទាំងនោះ។
រដ្ឋាភិបាលថៃបានចាប់ផ្តើមពិភាក្សាជាមួយក្រុមឧទ្ទាមតាំងពីឆ្នាំ២០១៣ក្រោម ការដឹកនាំរបស់លោកថាក់ស៊ីន។ ប៉ុន្តែកិច្ចពិភាក្សាត្រូវបានផ្អាកក្រោយការធ្វើរដ្ឋប្រហារ នៅខែឧសភាឆ្នាំ២០១៤។ ជាមួយនឹងកិច្ចព្រមព្រៀងខាងលើនឹងជួយឲ្យតំបន់ភាគខាងត្បូងដែលកើតមានអំពើហិង្សាឥត ឈប់ឈរអាចស្ងប់ស្ងាត់ជួយឲ្យពលរដ្ឋនៅទីនោះរស់នៅប្រសើរជាងមុន។
ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារនៅក្នុង ប្រទេសថៃមេបញ្ជាការកងទ័ពជើងគោកថៃនាយឧត្តមសេនីយ៍ Cha lermchai Sitthisat នៅដើមឆ្នាំ២០១៧ បានប្រកាសថា «នឹងមិនមានការធ្វើរដ្ឋប្រហារណាមួយផ្សេង ទៀតកើតឡើងនៅក្នុងប្រទេសថៃទេ យើង សូមសន្យា»។
ការសន្យាខាងលើរបស់មេទ័ពថៃកើត ឡើងក្នុងពេលដែលថៃកំពុងតែរង់ចាំការបោះឆ្នោតជាសកលជ្រើសរើសមេដឹកនាំថ្មី នៅចុងឆ្នាំនេះ។ មេទ័ពខាងលើបានបញ្ជាក់ ថា នឹងមិនមានការធ្វើរដ្ឋប្រហារណាមួយ កើតឡើងទៀតឡើយ ហើយក៏មិនមាន មូលហេតុអ្វីដែលត្រូវធ្វើរដ្ឋប្រហារទៀតដែរ។ យើងបានទទួលបទពិសោធន៍ពីអ្វីដែលបានកើតឡើងក្នុងអតីតកាល។
សារព័ត៌មាន Bangkok Post បានដក ស្រង់សម្តីលោក lermchai Sitthisat បញ្ជាក់ថា «បើទោះបីពលរដ្ឋថៃបានបោះ ឆ្នោតជ្រើសរើសអ្នកណាធ្វើជាមេដឹកនាំក៏យោធានៅខាងក្រៅនយោបាយដែរ ក្រោយ ពេលបោះឆ្នោតបានធ្វើឡើងមនុស្សគ្រប់ រូបត្រូវតែទទួលយកច្បាប់ ហើយយោធា នឹងមិនច្រានចោលលទ្ធផលបោះឆ្នោត នោះឡើយ»។
ការប្រកាសរបស់មេទ័ពជើងគោកថៃកើតឡើងធ្វើឲ្យពលរដ្ឋថៃព្រួយបារម្ភខ្លាំងជាងមុនដោយសារតែកាលពីឆ្នាំ២០១៤ ក្រោយពេលមេទ័ពជើងគោកបានសន្យា ថា នឹងមិនធ្វើរដ្ឋប្រហារឡើយ ប៉ុន្តែប៉ុន្មាន ថ្ងៃក្រោយមកអតីតនាយករដ្ឋមន្ត្រី យីង ឡាក់ ត្រូវបានផ្តួលរំលំដោយយោធា។
តើពេលណាទើបថៃដើរដល់គោលដៅជាប្រទេសដែលមានស្ថិរភាពនយោបាយសេដ្ឋកិច្ច និងជាប្រទេសគំរូនៅក្នុងតំបន់ អាស៊ីភាគអាគ្នេយ៍?
ការធ្វើរដ្ឋប្រហារយោធាទី១៩នៅ ប្រទេសថៃដែលបានកើតឡើងនៅវេលា ម៉ោង១៦និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ បានបង្ហាញជាថ្មីម្ដងទៀតឱ្យ ឃើញថា កម្លាំងទាហានថៃជាកម្លាំងដែល មិនអាចបែងចែកកាត់ផ្ដាច់ចេញពីឆាក នយោបាយថៃនោះឡើយ បើទោះបីថៃមាន ជំហានវិជ្ជមានរីកចម្រើនក្នុងរបបប្រជាធិបតេយ្យក៏ដោយ។ បើទោះបីបែបណាក្ដីថៃនៅតែស្ថិតក្នុងប្រទេសដែលមានកម្លាំងយោធាជាអាទិភាពដដែល។
ការសម្រេចធ្វើរដ្ឋប្រហារលើកទី១៩ របស់យោធាថៃក្នុងគោលដៅពង្រឹងឥទ្ធិ ពលរបស់យោធានៅក្នុងឆាកនយោបាយ និងរៀបចំសណ្ដាប់ធ្នាប់គ្រប់គ្រងដឹកនាំ ប្រទេសជាតិរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ។
ការធ្វើរដ្ឋប្រហាររបស់យោធាថៃក្នុងគោលដៅបំពេញទៅតាមតម្រូវការរបស់ ប្រជាពលរដ្ឋថៃ។ នៅពេលដែលមានវិវាទ នយោបាយយោធាតែងតែប្រកាសថា នឹង មិនលូកដៃទៀតនោះឡើយ ប៉ុន្ដែដោយមិន អាចរកដំណោះស្រាយឃើញទើបសម្រេចជ្រៀតជ្រែកក្នុងគោលបំណងរក្សាសន្ដិ សុខសណ្ដាប់ធ្នាប់ឡើងវិញ ចៀសវាងទុក ឱ្យស្ថានភាពកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ។
បើទោះបីការធ្វើរដ្ឋប្រហារនោះទទួល រងការថ្កោលទោសយ៉ាងខ្លាំងពីប្រជាពល រដ្ឋមួយចំនួនធំពិសេសគឺក្រុមអ្នកគាំទ្រ គណបក្សភឿថៃ ប៉ុន្តែការធ្វើរដ្ឋប្រហារនេះជាជម្រើសតែមួយគត់ដែលអាចជួយ ប្រទេសថៃឱ្យប្រសើរឡើងវិញ។
អ្នកនយោបាយថៃក៏បានឯកភាពទៅ នឹងការធ្វើរដ្ឋប្រហារខាងលើនៅពេល ដែលគោលនយោបាយរបស់ខ្លួនមិន ឈានដល់ការជោគជ័យគឺជាប់គាំងនៅ មួយកន្លែង (ស្មើគ្នាជានិច្ច)។ ទាំងនោះ ហើយធ្វើឱ្យអ្នកនយោបាយថៃត្រូវទទួល យកនូវការចាប់ផ្ដើមលេងសាជាថ្មីក្រោមការរៀបចំធ្វើអាជ្ញាកណ្ដាលរបស់កម្លាំង យោធា(ក្ដារអុកដែលមិនមានការចាញ់ ឈ្នះចាំបាច់ត្រូវតែរៀបកូនលេងសាជា ថ្មី)។
អ្នកនយោបាយថៃរួមទាំងនាយករដ្ឋ មន្ដ្រីផងដែរ មិនមានសិទ្ធិទាំងស្រុងទៅ លើកម្លាំងយោធានោះឡើយទាំងនោះជា ការងាយស្រួលសម្រាប់រដ្ឋប្រហារ។ ដូច ការធ្វើរដ្ឋប្រហារលើកទី១៨-១៧ និងរដ្ឋ ប្រហារមុនៗអ្នកនយោបាយទាំងអស់ បើ ចង់ប្រឡូកនយោបាយទៀតគឺត្រូវតែរៀបក្បួនចុះឈ្មោះប្រកួតសាជាថ្មីដោយនយោបាយចាស់ៗទាំងអស់គឺត្រូវលុបចោល ទាំងស្រុង។ ទាំងនោះបានប្រែក្លាយទៅជាទម្លាប់មួយនៅក្នុងប្រទេសថៃដែលបាន កើតឡើងតាំងពីឆ្នាំ១៩៣២មកម្ល៉េះមិន មែនទើបតែពេលនេះនោះទេ។
ក្រុមអ្នកគាំទ្ររដ្ឋាភិបាលមិនសប្បាយចិត្ដទៅនឹងសកម្មភាពខាងលើនោះឡើយ ដោយសារតែខាងរដ្ឋាភិបាលនៅមានកូនច្រើនហេតុអ្វីចាំបាច់ត្រូវរៀបលេងជាថ្មីពី ចំណុចចាប់ផ្ដើមទាំងនោះអយុត្ដិធម៌ចំពោះរដ្ឋាភិបាល។ ចំណែកក្រុមប្រឆាំងវិញដែល ចាញ់ប្រៀបទៅហើយនោះពោលគឺបរា ជ័យទាំងស្រុងបានអបអរសាទរនូវអ្វីដែលកម្លាំងយោធាបានធ្វើគឺឱ្យរៀបចំសាជាថ្មីជារឿងដែលក្រុមប្រឆាំងចង់បាន។
ក្រោយការប្រកាសរដ្ឋប្រហារមេដឹកនាំក្រុមប្រឆាំងថៃលោក ស៊ូថេប ថឿកស៊ូ បាន បានប្រកាសពីភាពសប្បាយរីករាយ ទទួលយកនូវសកម្មភាពទាំងនោះជាការ ខិតខំហាលភ្លៀងហាលថ្ងៃជាច្រើនខែ របស់លោក។
ច្បាប់នៅក្នុងប្រទេសថៃមួយចំនួន រក្សាទុកនៅដដែលដូចជាការតែងតាំង នាយករដ្ឋមន្ដ្រី និងគណៈរដ្ឋមន្ដ្រីមិនឆ្លង កាត់ការបោះឆ្នោតនៅពេលប្រទេសជាតិ មានវិវាទ។ នៅពេលនេះថៃមិនមានរដ្ឋធម្មនុញ្ញទៀតឡើយ បើទោះបីរដ្ឋធម្មនុញ្ញត្រូវបានសរសេរឡើងដោយកម្លាំងទាហានធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០០៦ ដោយឱ្យភាគី ពាក់ព័ន្ធក្នុងឆាកនយោបាយគោរពរយៈ ពេល៧ឆ្នាំកន្លងមក។ រដ្ឋធម្មនុញ្ញទាំងនោះ នឹងត្រូវរលាយ ហើយរដ្ឋធម្មនុញ្ញថ្មីបាន បង្កើតឡើងសម្រាប់អ្នកនយោបាយថ្មីដែល ចាប់ផ្ដើមពីដំបូងអនុវត្ដបន្ដទៀត៕
ប្រែសម្រួល៖ ម៉ែវ សាធី