អេហ្សីបកាត់ទោសប្រហារជីវិតអ្នកគាំទ្រកីឡា១០នាក់ពីបទសម្លាប់មនុស្សនៅក្នុងអំពើហិង្សាកាលពីឆ្នាំ២០១២

ចែករំលែក៖

ជនដៃដល់នៅក្នុងអំពើហិង្សាកាលពីឆ្នាំ២០១២ ដែលបានសម្លាប់មនុស្ស ៧៤នាក់ និងជាង៥០០នាក់រងរបួស ធ្វើឲ្យពហុកីឡដ្ឋាននៅអេហ្សុីបត្រូវបិទទ្វារក្នុង រយៈពេល៣ឆ្នាំ។

តុលាការកំពូលអេហ្ស៊ីបបានសម្រេចកាត់ទោសប្រហារជីវិតដល់អ្នកគាំទ្រឈាមរាវ១០នាក់ ដែលបង្កអំពើហិង្សាកាលពីឆ្នាំ ២០១២ ក្លាយទៅជាសោកនាដកម្មប្រវត្តិសាស្ត្រក្នុងវិស័យបាល់ទាត់ពិភពលោក។

ការសម្រេចចុងក្រោយរបស់តុលាការកំពូលនេះ មានន័យថាជនរងគ្រោះមិន មានឱកាសប្តឹងទៀតឡើយ។ ក្រៅពីប្រហារ ជីវិត១០នាក់ នៅមាន១០នាក់ទៀតជាប់ គុក១៥ឆ្នាំ, ១៤នាក់ជាប់គុក១០ឆ្នាំ និង ១៥នាក់ជាប់គុក៥ឆ្នាំ។

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ នៅ ទីក្រុង Port Said មានអំពើហិង្សាមួយ បានកើតឡើង នៅពេលដែលមានការប្រកួត រវាងក្រុមម្ចាស់ផ្ទះ Al Masry និងAl Ahly ។ ក្រោយពេលអាជ្ញាកណ្តាលបញ្ចប់ការប្រកួត ក្រុមអ្នកគាំទ្រខាងម្ចាស់ផ្ទះបានប្រើប្រាស់ កាំបិត ដំបង ដំថ្ម វាយប្រហារអ្នកគាំទ្រក្រុម ភ្ញៀវ។ ពេលនោះក្រុមភ្ញៀវបានរត់សម្រុកចេញក្រៅ បណ្តាលឲ្យមានការប្រជ្រៀត ជាន់លើគ្នារបួសជាច្រើន៕

1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print