កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅច្រកអូរហ៊ុច ស្រុកកែវសីមាឃាត់ខ្លួនជនជាតិវៀត ណាម៧នាក់ ចាប់យករថយន្តរ៉េវដឹកឈើ៨គ្រឿង (សូមទស្សនាមានវីដេអូ)

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ឈានដល់ការឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ និងចាប់យករថយន្តរ៉េវដឹកឈើ៨គ្រឿង។

ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលបន្ទុក ព័ត៍មាន និងស្រាវជ្រាវបង្ក្រាបបទល្មើស ក្រោមការបញ្ជាដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ជាក់ស្តែងកម្លាំងបានឃាត់ខ្លួនជនជាតិ វៀតណាម៧នាក់ ចាប់យករថយន្តរ៉េវ រថយន្តបាកុងដឹកឈើ៨គ្រឿង ដោយឡែកពលរដ្ឋខ្មែរចំនួន៥នាក់ ជាអ្នកចូលទៅកាប់ឈើធ្វើដងកាំបិទ រើសជំនៀឈើ និងជាជាងធ្វើស្នាក់ការប៉ុស្តិនគរបាលការពារព្រំដែនអូរហ៊ុច ត្រូវបានប្រគល់អោយអាជ្ញាធរ សមត្ថកិច្ច និងជំនាញបរិស្ថានធ្វើការអប់រំ រួចអោយពួកគាត់ត្រឡប់ទៅផ្ទះវិញ។

មុនឈានដល់ការបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែង គឺកម្លាំងសម្ងាត់បានទទួលព័ត៍មានថាមានក្រុមឈ្មួញវៀតណាមបានប្រើប្រាស់រថយន្តបាកុង រថយន្តរ៉េវ និងត្រាក់ទ័រប្រមាណជាង៤០គ្រឿង ជាមួយនិងកម្មករជិត១០០នាក់ចូលមកកាប់ផ្តួល និង ដឹកឈើក្នុងទឹកដីខ្មែរតាមច្រករបៀងអូរហ៊ុច ឋិតនៅចំណុចឃុំស្រែខ្ទុម ស្រុកកែវសីមា ជាប់ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងនោះមានសមត្ថកិច្ចនគរបាល យោធាការពារព្រំដែន យកលុយពីឈ្មួញវៀតណាម មកចាត់ចែងរត់ការជាមួយអាជ្ញាធរ សមត្ថកិច្ច ជំនាញជាច្រើនស្ថាប័ននៅខេត្តមណ្ឌល គិរី ដើម្បីចូលកាប់ឈើ ប្រមូល ដឹកជញ្ជូនឈើក្នុងទឹកដីខ្មែរ។ សកម្មភាពបទល្មើសព្រៃឈើនេះផងដែរគឺគេរៀបចំជាលក្ខណះប្រព័ន្ធ ក្នុងនោះថែមទាំងអោយមានការឈូសឆាយផ្លូវចេញពីចំណុចខាងក្រោយស្នាក់ការបរិស្ថានជាសំងាត់និងលាក់លៀម រហូតដល់ច្រកអូរហ៊ុចចំងាយជាង១០គីឡូម៉ែត្រ ជាមធ្យោបាយសម្រាប់អោយកម្មករវៀតណាមចូលមកអារផ្តួលរលំឈើហ៊ុបមូល អោយរថយន្តបាកុង រថយន្តរ៉េវ ត្រាក់ទ័រវៀតណាមចូលមក ប្រមូល ដឹកជញ្ជូនឈើក្នុងទឹកដីខ្មែរយកទៅវៀតណាម។ ករណីនេះរត់ការនៅខេត្តមណ្ឌលគិរីជាមួយអាជ្ញាធរ សមត្ថកិច្ច ជំនាញជាច្រើនស្ថាប័ន ពិសេសនគរបាល យោធាការពារព្រំដែនជិតមួយលានដុល្លារ។

លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអោយដឹងថា៖ កម្លាំងរបស់យើងបង្ក្រាបក្នុងបទល្មើសជាក់ស្តែងជាបឋម កម្លាំងបានឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ចាប់យករថយន្តរ៉េវ រថយន្តបាកុងដឹកឈើ៨គ្រឿង ដោយឡែកពលរដ្ឋខ្មែរចំនួន៥នាក់ ជាអ្នកចូលទៅកាប់ឈើធ្វើដងកាំបិទ រើសជំនៀឈើ និងជាជាងធ្វើស្នាក់ការប៉ុស្តិនគរបាលការពារព្រំដែនអូរហ៊ុច ត្រូវបានប្រគល់អោយអាជ្ញាធរ សមត្ថកិច្ច និងជំនាញបរិស្ថានធ្វើការអប់រំ រួចអោយពួកគាត់ត្រឡប់ទៅផ្ទះវិញ។ លោកបន្តថា៖ បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរជនសង្ស័យជាជនជាតិរៀតណាមទាំង៧នាក់តាមនីតិវិធី ដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្ត ឈានដល់ការស្រាវជ្រាវជនពាក់ព័ន្ធបទឧក្រិដ្ឋបំផ្លាញព្រៃឈើនៅខេត្តមណ្ឌលគិរីនេះ ៕    ដោយ៖ សុខ ខេមរា

6d644f93-3992-4d00-867f-3367a5329ddb 8cd822f8-fa78-4e14-8ca8-73d9f9ad1aaa 9cbf7a66-db68-49ba-9fd3-f8d7f3bca929 20db61c9-8fbc-4eec-a4da-829c303319a7 22bcb071-5ce1-45ed-9ff6-8edd944fddad 635adaa9-ccea-458d-ac03-efe8994b1712 745a499a-3889-4b7f-9b7e-98cbed721d7b 038524c0-0a5b-45f3-ac36-f1aebf6d07fb 112433f2-dd0a-4b9b-8fba-64dfa6ef5d60 952514a5-b869-44d6-b40e-30034b7ef835 acdeb071-84b1-4d50-b44e-43d8d00c56b5 aeeab69b-0f63-4f60-9085-31a6f928356f b66f7baa-a1ab-4017-b138-04e6e73ace20 b2944157-8e4c-45ea-93d7-0b77682c271b c548727f-dc65-4b8a-85c7-0a388ee2502f eb534d85-e50a-407f-8b68-477c1c0bbe0f wood-1

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print