ឈ្មួញដឹកជ្រូកឆ្លងដែនពីប្រទេសវៀតណាមរាប់ពាន់ក្បាលតាមច្រករបៀងព្រៃតាអីស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ ឈ្មួញសម្រុកដឹកជ្រូកឆ្លងដែនពីប្រទេសវៀតណាម ចូលមកខេត្តស្វាយរៀងក្នុងមួយថ្ងៃៗរាប់ពាន់ក្បាលតាមច្រករបៀងព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប រយៈពេលជាងមួយខែមកហើយ ។

ប្រជាពលរដ្ឋរិះគន់ថា សមត្ថកិច្ចកំពុងបណ្តែតបណ្តោយឲ្យឈ្មួញដឹកជ្រូកចូលពីប្រទេសវៀតណាមមក ដោយដឹកតាមរថយន្តសណ្តោងរ៉ឺម៉ក ក្នុងមួយគ្រឿងចំនួន៣៣០ក្បាល ធ្វើឲ្យខូចផ្លូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋស្រុកស្វាយទាប ដែលបច្ចុប្បន្នកងវិស្វកម្មអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ កំពុងសាងសង់មិនទាន់រួចរាល់ផង បើបណ្តែតបណ្តោយឲ្យឈ្មួញដឹកជ្រូកតាមរថយន្តធុនយក្ស ធ្វើឲ្យបាក់ស្រុតខូច ជាពិសេសផ្លូវលំជនបទមួយចំនួនត្រូវខូចក្លាយទៅជា រណ្តៅ បែកល្បាប់ពេលមានភ្លៀងធ្លាក់ម្តងៗ។

ចំណែកមន្រ្តីរាជការវិញ មានការព្រួយបារម្ភ ហើយលើកឡើងថា ខេត្តស្វាយរៀងជាគោលដៅ ការពារទប់ស្កាត់ជំងឺឆ្លង ជាពិសេស ដោយខេត្តស្វាយរៀងជាខេត្តផ្ទុះជំងឺផ្តាសាយបក្សី ដែលក្រសួងសុខាភិបាលបានប្រកាសឲ្យរដ្ឋបាលខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រម៉ាមាញ់ និងនេសាទខេត្តទប់ស្កាត់ ហើយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារាចរណ៍ប្រកាសមិនឲ្យធ្វើចរាចរណ៍ចេញចូលនូវមុខទំនិញ សត្វ ពីប្រទេសជិតខាង តាមច្រករបៀងចូលមកព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែសមត្ថកិច្ច បែរជាផ្គើនបើកដៃឲ្យឈ្មួញនាំជ្រូកឆ្លងដែនពីប្រទេសវៀតណាម ចូលមកតាមច្រករបៀងមួយថ្ងៃៗរាប់ពាន់ក្បាល និងដឹកបន្តទៅរាជធានីភ្នំពេញយ៉ាងរលូន មិនដឹងថា ឆ្លងការត្រួតពិនិត្យសុខភាពសត្វពីមន្ត្រីផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត ឬយ៉ាងណាទេ គួរឲ្យព្រួយបារម្ភ ។

ទាក់ទិនករណីឈ្មួញនាំជ្រូកពីប្រទេសវៀតណាម ឆ្លងដែនចូលមកតាមច្រករបៀងនេះដែរ លោកប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានឲ្យដឹងថា ម្ចាស់ក្រុមហ៊ុនដឹកជ្រូកនេះ មានថៅកែរឈ្មោះ ហេង មានច្បាប់អនុញ្ញាតិ ពីអគ្គនាយកដ្ឋានផលិតកម្ម និងបសុព្យាបាលក្រសួងកសិកម្ម ដូច្នេះមន្រ្តីពេទ្យសត្វ គ្រាន់តែពិនិត្យ និងបាញ់ថ្នាំលើរថយន្តការពារជំងឺឆ្លងប៉ុណ្ណោះ ៕ យឹម សុថាន

...

svr1 svr2 svr3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print