លោក ដូណាល់ ត្រាំ ដាក់គំនាបយ៉ាងខ្លាំងទៅលើមិុចស៊ីកូ

ចែករំលែក៖

ការដែលប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ បញ្ជូនទាំងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋ មន្ត្រីសន្តិសុខជាតិទៅកាន់មិុចស៊ីកូបាន បង្ហាញយ៉ាងច្បាស់ពីការធ្លាក់ចុះនៅក្នុង ទំនាក់ទំនងប្រទេសទាំងពីរក្រោមការដឹកនាំរបស់លោកត្រាំ។

បច្ចុប្បន្នលោក ត្រាំ និងមន្ត្រីក្រោមឱវាទ របស់លោកមានសកម្មភាពដាក់គំនាបនិងមើលស្រាលទៅលើប្រទេសជិតខាងក្រោយ ពេលលោក ត្រាំ មានគម្រោងបណ្តេញជនជាតិមិុចស៊ីកូជាច្រើនត្រឡប់ទៅស្រុកវិញ និងសាងសង់ជញ្ជាំងព្រំដែនប្រទេសទាំងពីរទប់ស្កាត់ការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់។

កាលពីថ្ងៃទី២៣ ខែកុម្ភៈនេះ រដ្ឋមន្រ្តី ការបរទេសអាមេរិកលោក Rex Tillerson និងរដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិអាមេរិកលោក John Kelly ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសម៉ិចស៊ិក។ ដំណើរទៅកាន់ប្រទេសម៉ិចស៊ិកក្បែរខាងរបស់លោក Tillerson និង Kelly ពេលនេះបានធ្វើឡើង មួយថ្ងៃបន្ទាប់ពីរដ្ឋបាលអាមេរិកបានផ្សព្វផ្សាយសេចក្តីណែនាំថ្មីសំដៅរឹតបន្តឹងលើអ្នកដែលគ្មានក្រដាសស្នាមស្របច្បាប់រស់ក្នុងទឹកដីអាមេរិក។

ចាប់ពីពេលនេះទៅអាមេរិកនឹងចាប់ បញ្ជូនទៅកាន់ម៉ិចស៊ិកនូវជនទាំងឡាយណាដែលបានឆ្លងដែនដោយខុសច្បាប់ ចូលទឹកដីអាមេរិកនៅប៉ែកខាងត្បូងទោះ បីជាជននោះមានជនជាតិអ្វីក៏ដោយ។ សេចក្តីណែនាំដដែលបានកំណត់ថា បើ ជនឆ្លងដែនខុសច្បាប់នោះជាកូនក្មេងមិនទាន់គ្រប់អាយុ តែមានក្រុមគ្រួសាររស់នៅសហរដ្ឋអាមេរិកគឺឪពុកម្តាយរបស់កូនក្មេង នោះនឹងត្រូវទទួលទោស។ ឃើញថា ទាំងនេះសុទ្ធសឹងជាបញ្ហារសើបដែលលោក Tillersion និងលោក Kelly ត្រូវព្យាយាម និយាយពន្យល់ និងសម្របសម្រួលជាមួយភាគីម៉ិចស៊ិក។

មានសំណុំរឿងជាច្រើនដែលរដ្ឋមន្រ្តីអាមេរិកទាំងពីររូបគឺលោក Rex Tillerson និងលោក John Kelly ត្រូវលើកយកទៅ ជជែកជាមួយភាគីម៉ិចស៊ិក។ តែប្រធានរឿង ដែលកំពុងរសើបខ្លាំង និងដែលកំពុងបង្ក ឲ្យមានសង្រ្គាមពាក្យសម្តីរវាងអាមេរិកនឹងម៉ិចស៊ិកពេលនេះមានពីរ ទី១គឺគម្រោង របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់សាងសង់ជញ្ជាំងនៅតាមបណ្តោយ ព្រំដែនរវាងប្រទេសទាំងពីរក្នុងគោលដៅទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ ចូលក្នុងទឹកដីអាមេរិក។

តាមលោកដូណាល់ ត្រាំ ម៉ិចស៊ិកជាអ្នក ចំណាយលុយលើការសាងសង់ជញ្ជាំង នោះ ហើយបើម៉ិចស៊ិកបដិសេធអាមេរិកសុខចិត្តទូរទាត់សងទៅឲ្យម៉ិចស៊ិកវិញ តាមរយៈទឹកលុយថ្លៃពន្ធនាំទំនិញម៉ិចស៊ិកចូលអាមេរិក។ ចំណែកប្រធានរឿងរសើប ទី២គឺទាក់ទងនឹងកិច្ចព្រមព្រៀងដោះដូរសេរី។ តាមលោក ដូណាល់ ត្រាំ កិច្ចព្រមព្រៀងដោះដូរសេរីរវាងអាមេរិកនឹងម៉ិច ស៊ិកជាកិច្ចព្រមព្រៀងមិនស្មើភាព។ ក្រៅពីប្រធានរឿងរសើបទាំងពីរដែលនៅមិនទាន់បានដោះស្រាយរដ្ឋបាលអាមេរិករបស់ លោក ត្រាំ ទើបបានផ្សព្វផ្សាយសេចក្តីណែនាំថ្មីមួយទៀតស្តីពីការបណ្តេញអ្នកគ្មានក្រដាសស្នាមចេញពីទឹកដីអាមេរិក៕

trump

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print