ហ្វុីលីពីនចាប់ខ្លួនតំណាងរាស្ត្ររិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីឌុយទែរតេ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា តំណាងរាស្ត្រហ្វុីលីពីនលោកស្រី Leila De Lima ដែលបានរិះគន់សង្គ្រាមប្រឆាំង គ្រឿងញៀនរបស់ប្រធានាធិបតី ឌុយទែរតេ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៤ ខែកុម្ភៈ កន្លងមកនេះ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាននៅពេលដែលប៉ូលិសចាប់ខ្លួនលោកស្រី Leila De Lima បានបញ្ជាក់ថា ខ្លួនមិនមានទោសឡើយ។ រដ្ឋាភិបាល ហ្វុីលីពីនបានចោទប្រកាន់លោកស្រីជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន ហើយបើត្រូវកាត់ទោសនោះលោកស្រីនឹងត្រូវជាប់គុកអស់មួយជីវិត។ ជាមួយគ្នានោះលោក ស្រី Leila De Lima បញ្ជាក់ថានឹងបន្ត សកម្មភាពប្រឆាំងនឹងសង្គ្រាមប្រឆាំង គ្រឿងញៀនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ក្រៅប្រព័ន្ធតុលាការ។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ តុលាការហ្វុីលីពីនបានចេញបញ្ជាឲ្យចាប់ខ្លួនលោកស្រី Leila De Lima និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ដោយចោទប្រកាន់ថាបានពាក់ព័ន្ធនឹងសកម្មភាពជួញដូរគ្រឿងញៀន និងទទួលសំណូកពីក្រុមជួញដូរគ្រឿងញៀនជាច្រើននៅក្នុងប្រទេស។

លោកស្រី Leila De Limaបញ្ជាក់ថា នេះជាផ្នែកមួយនៃការខិតខំរបស់លោក ឌុយទែរតេ ដើម្បីគំរាមកំហែងដល់មន្ត្រី ប្រឆាំងសង្គ្រាមគ្រឿងញៀនដែលសម្លាប់មនុស្សជាង ៧ពាន់នាក់ហើយមកទល់ ពេលនេះ។

សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ ប្រធានាធិបតីហ្វុីលីពីនបានរងការថ្កោលទោសយ៉ាងខ្លំាងពីសហគមន៍អន្តរជាតិ ក្នុងនោះក៏មានអង្គការសិទ្ធិមនុស្សអន្តរជាតិ ផងដែរ ដោយសារតែមានអ្នកស្លាប់ច្រើនក្រៅប្រព័ន្ធតុលាការ។ សង្គ្រាមគ្រឿង ញៀននោះដែរបានធ្វើឲ្យទំនាក់ទំនងជា ប្រពៃណីជាមួយអាមេរិកត្រូវបែកបាក់ ដោយសារតែអាមេរិកបានរិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតី ឌុយទែរតេ៕

2402_Leila_de_Lima

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print