អាជ្ញាធរនិងតំណាងប្រជាពលរដ្ឋសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅចេញលិខិតបដិសេធឯកសាររឿងលោកឧកញ៉ សុខ ហេង រៀបចំយកដីទំហំជិត១០០ហិកតា

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានភូមិ និង អនុ ប្រធានភូមិ ចំនួន ៤ ភូមិ រួមមាន ភូមិ ត្នោត ខ្ពស់ ភូមិ បឹង ខ្នំ ភូមិ កន្លែង គល់ និង ភូមិ ចុង ថ្នល់ នៃ សង្កា ត់ព ន្សាំ ង ខណ្ឌ ព្រែក ព្នៅ បានដាក់ លិខិត មួយច្បាប់ ទៅ លោកស្រី ឌី សា រៀម ចៅសង្កាត់ ព ន្សាំ ង កាលពី ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ កន្លង ទៅ ថ្មី នេះ ដោយ អះអាងថា លោក ឧក ញ៉ សុខ ហេង ជា អ្នកបញ្ជា ឱ្យ ពួកគាត់ ឆូត លុប កែ និង សរសេរ បំពេញ ព្រំប្រទល់ ចាស់ មក ដាក់ ព្រំប្រទល់ ថ្មី លើ លិខិត ផ្ទេរ សិទ្ធ ដីធ្លី ចំនួន ៤ ច្បាប់ ដែលជា ដី រួម ភូមិ ចំនួន ៧ ភូមិ ទំហំ ជិត ១០០ ហិកតា ។

តំណាងពលរដ្ឋទាំង ៤ ភូមិ បាន បញ្ជាក់ថា តាមពិត ទីតាំង ដី ដែល ឧក ញ៉ សុខ ហេង បាន ទិញ ពី ប្រជាពលរដ្ឋ នោះ គឺ មិនមែន នៅក្នុង ភូមិ ពួកគាត់ ទេ គឺ នៅ ទីតាំង ភូមិ ផ្សេង ។ ពួកគាត់ បានស្នើ ឱ្យ លោកស្រី ឌី សា រៀម ចៅសង្កាត់ ព ន្សាំ ង ជួយ ទប់ស្កាត់ ការប្រើប្រាស់ លិខិត ផ្ទេរសិទ្ធិ ដីធ្លី ខុសច្បាប់ ទាំង ៤ ច្បាប់ នោះ ពី សំណាក់ លោក ឧកញ៉ា សុខ ហេង ។

នៅក្នុង លិខិតបញ្ជាក់ របស់ លោក ប៊ិ បឿន លោក នួន នី ម លោក ញ៉ែម អ៊ំ លោក អ៊ុន អ៊ុត លោក បូរ បាន លោក ឃ ន ខន លោក សុ ត សុខ និង លោក ប៉ុន សុ ភី ជា ប្រធាន និង អនុ ប្រធានភូមិ ត្នោត ខ្ពស់ ភូមិ បឹង ខ្នំ ភូមិ កន្លែង គល់ និង ភូមិ ចុង ថ្នល់ បាន រៀប រាប់ថា នៅ រសៀល ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៦ ឈ្មោះ នុត រស្មី ជា កូនចៅ លោក ឧកញ៉ា សុខ ហេង បាន ហៅ ឱ្យ ពួកខ្លួន ទៅ ជួប លោក ឧកញ៉ា នៅ ឃ្លាំង លក់ រថយន្ត តាមផ្លូវ ជា សុផារ៉ា ដើម្បី និយាយ រឿង ទិញ លក់ ដី ១៣០ ហិកតា នៅ ចំណុច ក្តាន់ ពង ។

បន្ទាប់មក លោក ឧកញ៉ា សុខ ហេង បាន យក លិខិត ផ្ទេរសិទ្ធិ ដីធ្លី ចំនួន ៤ ច្បាប់ មកឱ្យ ពួកគាត់ ឆូត លប់ កែ ព្រំប្រទល់ ដោយ ប្រាប់ថា ជា ដី នៅ ចំណុច វាល ស្មោញ ចំនួន ៦១ ហិកតា និង ចំណុច ខាងត្បូង ភូមិ ចុង ថ្នល់ ចំនួន ប្រហែល ២០ ហិកតា ដែល លោក បាន លក់ ឱ្យគេ រួចហើយ ។

ក្រោយ ឆូត លប់ កែ តាម លោក ឧកញ៉ា សុខ ហេង រួចរាល់ ឧកញ៉ា បានឱ្យ លុយ ១០០០ ដុល្លារ ក្នុង មួយ ភូមិ ដើម្បី ជាស គុណ ដែល បាន ជួយ មើល ដី កន្លងមក ។

យោងតាម លិខិត បដិសេធ ផ្ញើ ទៅកាន់ ក្រសួងមហាផ្ទៃ មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី និង ស្ថាប័ន ពាក់ព័ន្ធ មួយចំនួន របស់លោក ស្រី ឌី សា រៀម ចៅសង្កាត់ ព ន្សាំ ង ចុះ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៦ កន្លង ទៅនោះ លោកស្រី បានទទួល ស្គាល់ លិខិត ស្នើសុំ របស់ ប្រធានភូមិ និង អនុ ប្រធានភូមិ ទាំង ៤ ភូមិ ខាងលើ និង បាន បដិសេធចោល នូវ លិខិត ផ្ទេរសិទ្ធិ ដីធ្លី លេខ ២៤៨១/១៣ ប ជ លេខ ២៤៨២/១៣ ប ជ លេខ ២៤៨៣/១៣ ប ជ និង លេខ ២៤៨៤/១៣ ប ជ ទាំងស្រុង ដោយ អះអាងថា ប្រជាពលរដ្ឋ មិនបាន លក់ ដី នោះ ឱ្យ លោក ឧក ញ៉ សុខ ហេង នោះទេ ។

ពាក់ព័ន្ធ នឹង ករណីនេះ ផងដែរ លោកស្រី ហ៊ុន សេង នី កាលពី ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ កន្លងទៅ ក៏បាន ចេញ លិខិត បដិសេធ នូវ លិខិត ផ្ទេរសិទ្ធិ កាន់កាប់ ដីធ្លី លេខ ២៤៨៤/១៣ ប ជ ចុះ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៣ ចេញ ដោយ ចៅសង្កាត់ ព ន្សាំ ង និង បដិសេធចោល នូវ រាល់ ឯកសារ ផ្សេងៗ ទៀត ដែល ពាក់ព័ន្ធ ទៅនឹង ដីធ្លី រវាង ឈ្មោះ សុខ ហេង លោកស្រី ។

ក្នុង លិខិត នោះ លោកស្រី បាន បញ្ជាក់ថា កន្លងមក ឈ្មោះ សុខ ហេង ភេទ ប្រុស អាយុ ៥១ ឆ្នាំ មាន អាសយដ្ឋាន ផ្ទះ លេខ ៧៨WF ផ្លូវ លេខ ៥ ភូមិ ទួលគោក សង្កាត់ ទួល សង្កែ ខណ្ឌឫស្សីកែវ តែងតែ យកឈ្មោះ លោកស្រី ទៅប្រើ ប្រាស់ ពាក់ព័ន្ធ នឹង រឿង ដីធ្លី ដូចជា ការទិញ លក់ ការធ្វើ លិខិត ផ្ទេរសិទ្ធិ និង ឯកសារ ផ្សេងៗ ដែល ការធ្វើ បែបនេះ ធ្វើឱ្យ អាប់អោន កិត្តិយស និង សេចក្តីថ្លៃថ្នូរ របស់លោក ស្រី ។

លោកស្រី មិន ទទួលស្គាល់ និង មិន ទទួលខុសត្រូវ ចំពោះ សកម្ម ភាពផ្ទុយ ពី ច្បាប់ របស់ ឈ្មោះ សុខ ហេង ឡើយ ។

បើ យោងតាម លិខិត ផ្ទេរសិទ្ធិ ដីធ្លី ៤ ច្បាប់ ដែលមាន លេខ ដូច បានលើកឡើង ខាងលើ នោះ មាន ស្នាម កោស លុប និង សរសេរ ជាន់ លើ គ្នា នោះ គឺ ស្ថិតនៅ ទីតាំង ដី រួម ភូមិ ទាំង ៧ ភូមិ រួមមាន ភូមិ ត្នោត ខ្ពស់ ភូមិ បឹង ខ្នំ ភូមិ កន្លែង គល់ ភូមិ ចុង ថ្នល់ ភូមិ ទួល ភូមិ តា ស្គរ និង ភូមិ ព្រៃ ស្វាយ ដូច មាននៅ ក្នុង លិខិត បដិសេធ របស់ ចៅសង្កាត់ ព ន្សាំ ង ចុះ ថ្ងៃទី ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៦ ។

លិខិត ផ្ទេរសិទ្ធិ ដីធ្លី ទាំង ៤ ច្បាប់ ខាងលើ ត្រូវបាន លោក ឧកញ៉ា សុខ ហេង រៀបចំឡើង ដើម្បី ស៊ីដាច់ ដី របស់ ពលរដ្ឋ ទាំង ៧ ភូមិ ខាងលើ ទើប ប្រជាពលរដ្ឋ បានដាក់ លិខិត បដិសេធ ទប់ស្កាត់ រហូតដល់ លោកស្រី ចៅសង្កាត់ បានចេញ លិខិត ច្រានចោល ឯកសារ របស់លោក ឧកញ៉ា សុខ ហេង និង ជួយ ការពារ ដីធ្លី របស់ ពលរដ្ឋ ។

សូមបញ្ជាក់ថា លិខិត ផ្ទេរសិទ្ធិ ដីធ្លី ទាំង ៤ ច្បាប់ ខាងលើ ត្រូវបាន ប្រជាពលរដ្ឋ អាជ្ញាធរ និង លោកស្រី បដិសេធចោល ទាំងស្រុង ៕

...

ghuen-1 (3) ghuen-1 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print